David Silva បាននិយាយថា ខ្លួនគ្មានការសោកស្ដាយសូម្បីតែបន្តិច ដែលមិនបានផ្ទេរទៅ R.Madrid

45332
  • David Silva ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្លាស់ទៅ Real Madrid ជាច្រើនដងក្នុងពេលកន្លងមក ហើយទោះបីជាវាមិនដែលលេចចេញជាផ្លែផ្កាក៏ដោយ ប៉ុន្តែខ្សែបម្រើឆ្នើមរូបនេះបានបញ្ជាក់យ៉ាងច្បាស់ថា ខ្លួនគ្មានការសោកស្ដាយឡើយដែលមិនអាចលេងឱ្យក្រុមស្ដេចស ។

    ខ្សែបម្រើកូនកាត់អេស្ប៉ាញ-ជប៉ុនវ័យ ៣៤ឆ្នាំរូបនេះត្រូវបានចូលរួមជាមួយក្រុមមេឃខៀវ Manchester City ពីក្លិបក្រចៀវខ្មៅ Valencia កាលពីឆ្នាំ ២០១០ និងបានឈ្នះពានរង្វាន់ក្របខ័ណ្ឌ Premier League ចំនួន ៤ដងបន្ទាប់ពីចំណាយពេលអស់ ១០ឆ្នាំនៅក្នុងប្រទេសអង់គ្លេស ។ ប៉ុន្តែ Silva ថា ខ្លួននៅតែមានអារម្មណ៍ល្អ ទោះមិនបានផ្លាស់ទៅលេងឱ្យ Real Madrid យ៉ាងណាក៏ដោយ ។

    អតីតសមាជិកជម្រើសជាតិគោជល់អេស្ប៉ាញ David Silva បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមុនការប្រកួតជើងទី១ វគ្គ ១៦ក្រុមចុងក្រោយរវាង Real Madrid ប៉ះជាមួយ Manchester City ថា៖ “ ទេ (ខ្ញុំមិនមានអារម្មណ៍មិនល្អទេដែលមិនបានលេងឱ្យ Real Madrid ) ។  អាជីពរបស់ខ្ញុំបានទៅយ៉ាងល្អឥតខ្ចោះ ។ ខ្ញុំពិតជាសប្បាយរីករាយជាមួយនឹងរបៀបដែលវាបានទៅ ” ៕

    ដោយ៖ តារា

    ប្រភព :
    Marca
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី