មុនប៉ះគ្នាគ្រូ Lyon ថា៖ យើងមិនចាំបាច់មានផែនការបិទ Cristiano Ronaldo នោះទេ

66903
  • លោក Rudi Garcia បាននិយាយថា Cristiano Ronaldo នៅតែស្ថិតក្នុងចំណោមកីឡាករឆ្នើមៗបំផុតនៅលើភពផែនដី ប៉ុន្តែគ្រូបង្វឹកក្លឹប Lyon បានសារភាពថា មិនមានផែនការអ្វីដែលអាចបញ្ឈប់ក្រុមសេះបង្កង់ Juventus បាននោះទេ ។

    Lyon ត្រូវបើកទ្វាកីឡដ្ឋាន Groupama ស្វាគមន៍ក្រុមជើងឯកអ៊ីតាលី Juventus នៅព្រឹកយប់ថ្ងៃពុធនេះសម្រាប់ការប្រកួតជើងទី១ វគ្គ ១៦ ក្រុមចុងក្រោយនៃក្របខណ្ឌ UEFA Champions League ។ ខ្សែប្រយុទ្ធចាស់វស្សា Ronaldo ស៊ុតបញ្ចូលទី ១១ ប្រកួតជាប់ៗគ្នាក្នុងក្របខណ្ឌ Serie A ខណះតារាជើងស៊ុតព័ទុយហ្កាល់រូបនេះរកគ្រាប់បាល់សរុបបាន ៦៥ គ្រាប់ក្នុងវគ្គជម្រុះតាមពូលនៃពានរង្វាន់ Champions League ។ ក្រោយត្រូវប្រឈមមុខជាមួយកីឡាករស៊ុតបញ្ចូលទីច្រើនបំផុតក្នុងប្រវត្តិសាស្ត្រពានរង្វាន់លំដាប់កំពូលអឺរ៉ុប (Champions League) គ្រូបង្វឹកក្រុម Lyon លោក Garcia បានទទួលស្គាល់ការគំរាមយ៉ាងខ្លាំងរបស់ Ronaldo ហើយលោកបានព្រមានដល់កីឡាកររបស់លោកថា Juventus នៅមានកីឡាករគ្រោះថ្នាក់ជាច្រើននាក់ទៀត មិនត្រឹមមាន Ronaldo នោះទេ ។

    លោក Garcia អតីតគ្រូ AS Roma បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមុនការប្រកួតថា៖ “ ខ្ញុំមិនស្គាល់គាត់ (Ronaldo) ទេ ប៉ុន្តែគាត់គឺជាកីឡាករអាជីពដ៏អស្ចារ្យ ។ គាត់ធ្វើការច្រើនជាងអ្នកដទៃទៀតទាំងមុននិងក្រោយការប្រកួត ។ កីឡានេះគួរឱ្យចាប់អារម្មណ៍ណាស់ដែលមានកីឡាករបែបនេះ ។ គាត់ស្ថិតក្នុងចំណោមកីឡាករឆ្នើមបំផុតនៅលើភពផែនដី ហើយវាពិតជាល្អណាស់ដែលបានជួបគាត់ ” ។

    គ្រូបង្វឹក Lyon រូបនេះបន្តថា៖ “មិនមានផែនការបញ្ឈប់​ Ronaldo ទេ យើងត្រូវតែដោះស្រាយជាមួយម្ចាស់ជើងឯកទាំងអស់របស់ពួកគេ ។ ប្រសិនបើយើងត្រូវការផែនការប្រឆាំង Ronaldo យើងត្រូវការផែនការប្រឆាំង Dybala និងផែនការប្រឆាំង Higuain ។ មានកីឡាករល្អៗច្រើនណាស់ក្នុងក្រុម ( Juventus ) នេះ ដើម្បីដោះស្រាយបញ្ហារៀងៗខ្លួន ។ យើងនឹងត្រូវដោះស្រាយវាជារួម ” ៕

    ដោយ៖ តារា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី