ចិន៖ មនុស្សស្លាប់ថ្មីចំនួន ៥២នាក់និងអ្នកឆ្លង ៤០៦នាក់ ដោយសារវីរុសកូរ៉ូណាថ្មី Covid-19

85366
  • បើយោងតាមការចេញផ្សាយដោយសារព័ត៌មានចិនស៊ីនហួរ នាព្រឹកថ្ងៃពុធ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាលចិន បានចេញមកបញ្ជាក់របាយការណ៍ប្រចាំថ្ងៃ ដោយក្នុងនោះមនុស្សស្លាប់ដោយសារតែជម្ងឺឆ្លង COVID-19 នៅទូទាំងប្រទេស បានកើនឡើងដល់ ២,៧១៥នាក់ និងអ្នកដែលបានឆ្លងជម្ងឺនេះសរុបកើនដល់ ៧៨,០៦៥ករណី ។

    នៅក្នុងរយៈពេលពេញមួយថ្ងៃអង្គារ៍ ទី២៥ម្សិលមិញនេះ ចំនួនមនុស្សសុរប ៤០៦នាក់បន្ថែមទៀត ត្រូវបានក្រុមគ្រូពេទ្យចិនធ្វើតេស្តឃើញលទ្ធផលវិជ្ជមាន ចំពោះមេរោគ COVID-19 ខណៈអ្នកជំងឺសរុប ៥២នាក់ក៏បានបាត់បង់ជីវិតនាថ្ងៃដដែលនោះផងដែរ នៅក្នុងបណ្តាខេត្ត និងតំបន់ចំនួន ៣១ ទូទាំងប្រទេសចិន ៕

    ដោយ៖ បូណា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី