Bulka៖ Hazard ចូលចិត្តញាំហាំប៊ឺហ្គឺ និងភីហ្សាណាស់ ទើបធ្វើឱ្យគាត់ធាត់ពេលរបួសម្ដងៗ

39671
  • អ្នកចាំទី Marcin Bulka របស់ក្លឹប Paris Saint-Germain បានបង្ហើបឱ្យដឹងថា អតីតមិត្តរួមក្រុម Chelsea កីឡាករ Eden Hazard ចូលចិត្តហាំប៊ឺហ្គឺ និងភីហ្សាណាស់ ទើបធ្វើឱ្យគេឡើងទម្ងន់ពេលរបួសម្ដងៗ ។

    អ្នកចាំទីវ័យក្មេងសញ្ជាតិប៉ូឡូញ Bulka ដែលបានផ្ទេរពីក្លឹបតោខៀវ Chelsea ទៅកាន់ទឹកដី Parc des Princes ដែលជាការប្រកបអាជីពជាលើកដំបូងរបស់ខ្លួនជាមួយក្លឹបយក្សបារាំង Paris Saint-Germain ក្នុងរដូវក្តៅឆ្នាំ ២០១៩នេះ បាននិយាយរឿងជាច្រើនទាក់នឹងក្លឹបចាស់របស់ខ្លួន ប៉ុន្តែរឿងអ្វីដែលគេចាប់អារម្មណ៍បំផុតនោះគឺទាក់ទងនឹងរឿងរបស់កីឡាករប៊ែលហ្ស៊ិកពីរនាក់ Hazard និង Thibaut Courtois ដែលបច្ចុប្បន្នពួកគេជាកីឡាកររបស់ក្រុមស្ដេចស Real Madrid ។

    អ្នកចាំទីវ័យ ២០ឆ្នាំរូបនេះបានប្រាប់ Foot Truck of Hazard ថា៖ “ គាត់ចូលចិត្តហាំប៊ឺហ្គឺ និងភីហ្សា ខ្ញុំបានឃើញគាត់គ្រប់ពេលនៅក្នុងហាងភីហ្សា ។ គាត់មិនខ្វល់ពីរឿងផ្សេងក្រៅពីបាល់ទាត់ និងមានពេលវេលាល្អៗ ។ នៅ Chelsea នេះមិនមែនជាបញ្ហាទេ ប៉ុន្តែនៅ Real ជាពិសេសជាមួយការរងរបួសថ្មីៗនេះ គាត់ប្រហែលជាឡើងទម្ងន់បន្តិចហើយ ” ៕

    ដោយ៖ តារា

    ប្រភព :
    Goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី