Arsenal ពិចារណាដាក់លក់ Aubameyang នៅរដូវក្ដៅ ក្រោយនិយាយអត់ត្រូវរ៉ូវគ្នា

42483
  • ក្លិបកាំភ្លើងធំ Arsenal កំពុងពិចារណាដាក់លក់កីឡាករ Pierre-Emerick Aubameyang នៅរដូវក្តៅខាងមុខនេះ ។ នេះបើយោងតាមការចុះផ្សាយរបស់ការសែត Daily Mail

    កុងត្រារបស់ខ្សែប្រយុទ្ធសញ្ជាតិហ្គាបុងវ័យ ៣០ឆ្នាំរូបនេះជាមួយនឹងក្រុមរបសលោក Mikel Arteta នឹងត្រូវផុតកំណត់នៅចុងបញ្ចប់នៃរដូវកាល ២០២០/២០២១ ហើយទោះបីជាក្រុមកាំភ្លើងធំ Arsenal គ្រោងនឹងចាប់ផ្តើមពិភាក្សាកិច្ចសន្យាជាមួយខ្សែប្រយុទ្ធដ៏មុតស្រួចរូបនេះក៏ដោយ ប៉ុន្តែ Aubameyang ហាក់ដូចជាមានការមិនពេញចិត្តក្នុងការបន្តកិច្ចព្រមព្រៀងថ្មីនោះឡើយ ។ ប្រសិនបើពួកគេមិនអាចបញ្ចុះបញ្ចូលឱ្យអតីតកីឡាករក្លឹប Borussia Dortmund រូបនេះចុះហត្ថលេខាបាននោះទេ  នោះ Arsenal នឹងមិនព្រមឱ្យបាត់បង់តារាជើងស៊ុតដោយមិនបានអ្វីនោះឡើយ ។

    សូមរំលឹកឱ្យដឹងផងដែរថា Arsenal បាននាំយក Pierre-Emerick Aubameyang ពីក្លឹបអាល្លឺម៉ង់ Borussia Dortmund កាលពីឆ្នាំ២០១៨ ជាមួយតម្លៃផ្ទេរចំនួន ៦៤លានអឺរ៉ូ ហើយបានក្លាយជាខ្សែប្រយុទ្ធជួរមុខដ៏សំខាន់បំផុតរបស់ក្លឹប ដោយស៊ុតបញ្ចូលទីសរុបចំនួន ៦០គ្រាប់ក្នុងការបង្ហាញខ្លួនគ្រប់ការប្រកួតទាំងអស់សម្រាប់ Arsenal ៕

    ដោយ៖ តារា

    ប្រភព :
    Goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី