ក្រសួងទេសចរណ៍ ដាក់ចេញវិធានការ៣ចំណុចដល់មគ្គុទ្ទេសក៍ទេសចរណ៍ ដើម្បីបង្ការការចម្លងជម្ងឺ Covid-19

107196
  • ឯកឧត្តម ឈុន មករា អគ្គលេខាធិការរងគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត (គជវទ) និងជាប្រធាននាយកដ្ឋានគ្រប់គ្រងទីភ្នាក់ងារដឹកជញ្ជូន និងមគ្គុទ្ទេសក៍ទេសចរ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយពីវិធានការបង្ការការចម្លងជំងឺរលាកសួតរីរុសកូរ៉ូណាប្រភេទថ្មី២០១៩ (Covid-2019) សម្រាប់មគ្គុទ្ទេសក៍ទេសចរណ៍ និងអ្នកនាំក្រុមទេសចរ (Tour leader) នៅលើទឹកដីអង្គរ ខេត្តសៀមរាប ។

    សិក្ខាសាលានេះបានធ្វើឡើងនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០ ដោយផ្តោតជាសំខាន់លើ ៣ ចំណុចដូចតទៅ៖
    ១៖ ការទប់ស្កាត់ការចម្លងជំងឺរលាកសួតវីរុសកូរ៉ូណាប្រភេទថ្មីឆ្នាំ២០១៩ សម្រាប់ទេសចរអន្តរជាតិធ្វើដំណើរមកកម្សាន្តនៅកម្ពុជា
    ២៖ ទេសចរខ្មែរចេញកម្សាន្តក្រៅប្រទេស
    ៣៖ វិធានការបង្ការសម្រាប់ មគ្គុទេសក៍ទេសចរផ្ទាល់ ។

    ក្នុងឱកាសនោះ ឯកឧត្តម ឈុន មករា បានជម្រាបថា កម្ពុជាជាគោលដៅមានសុខសុវត្ថិភាព ប៉ុន្តែស្នើសុំឱ្យមគ្គុទ្ទេសក៍បង្កើនស្មារតីប្រុងប្រយ័ត្ន និងពិសេស ត្រូវចូលរួមយ៉ាងសកម្មរាយការណ៍ពីស្ថានភាពមិនប្រក្រតីណាមួយ ដែលកើតមានលើភ្ញៀវទេសចរ។ ម្យ៉ាងទៀត ត្រូវបន្តពង្រឹង និងពង្រីកសមត្ថភាពបន្ថែម ដើម្បីចាប់យកឱកាសក្រោយវិបត្តិ ៕

    ដោយ៖ ស្រស់

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី