
យោងតាម Le10Sport បានឲ្យដឹងថា ខ្សែបម្រើ Marco Verratti អាចនឹងចាកចេញពីក្លឹបយក្សរបស់បារាំង Paris Saint-Germain នៅរដូវកាលក្រោយ ។
ភ្នាក់ងាររបស់ខ្សែបម្រើរូបនេះលោក Mino Raiola ត្រូវបានគេមើលឃើញថាបានទៅជិតក្លឹបកំពូលៗរបស់អឺរ៉ុបជាច្រើនដើម្បីស្វែងយល់ពីចំណាប់អារម្មណ៍របស់ពួកគេចំពោះតារារបស់អ៊ីតាលីរូបនេះ ដោយមានដូចជាក្រុមបីសាចក្រហម Manchester United , ក្រុម Real Madrid និង Juventus ហើយបានបើកទ្វាចំហស្វាគមន៍សម្រាប់ក្លឹបណាចាប់អារម្មណ៍នាំយកកីឡាករខ្សែបម្រើរូបនេះ ៕
ដោយ៖តារា