
បើយោងតាមកាសែត The Sun បានអះអាងថា Jorginho, Kepa Arrizabalaga និង Ross Barkley ស្ថិតក្នុងចំណោមក្រុមកីឡាកររបស់ Chelsea ដែលអាចនឹងស្វែងរកក្លិបថ្មីនៅរដូវក្តៅខាងមុខនេះ ។
ការបរាជ័យដ៏ធ្ងន់ធ្ងររបស់ក្លឹបតោខៀវ Chelsea ក្នុងលទ្ធផល ៣-០ ក្នុងជំនួបជើងទី១ វគ្គ ១៦ក្រុមចុងក្រោយនៃពានរង្វាន់ក្របខណ្ឌ UEFA Champions League កាលពីថ្ងៃអង្គារក្រោមថ្វីជើងក្លឹបខ្លាំងអាល្លឺម៉ង់ Bayern Munich បានបង្ហាញប្រាប់លោក Frank Lampard ថាតើក្រុមរបស់គាត់ស្ថិតនៅពីក្រោយក្រុមកំពូលៗនៅអឺរ៉ុបយ៉ាងដូចម្តេច?
ដូច្នេះបានធ្វើកីឡាករឆ្នើមៗមួយចំនួនបង្ហាញបំណងចង់ដើរចេញពីក្រុមយក្សអង់គ្លេសមួយនេះនៅក្នុងទីផ្សាដោះដូរកីឡាករនារដូវក្ដៅខាងមុខនេះ ។ ប៉ុន្តែប្រសិនបើគ្រូបង្វឹកលោក Frank Lampard អាចដឹកនាំក្រុមវាយបកយកឈ្នះ Bayern Munich ឡើងទៅកាន់វគ្គ ៨ក្រុមចុងក្រោយ និងអាចដណ្ដើមកៅអី ៤ក្រុមចុងក្រោយនៃក្របខណ្ឌ Premier League បាននោះ ប្រហែលជាអាចធ្វើឱ្យកីឡាករឆ្នើមពិចារណាបន្តស្នាក់នៅក្រុមនៅភាគខាងលិចទីក្រុងឡុងដ៏បន្តទៀត ៕
ដោយ៖ តារា