លោក Jose Mourinho៖ ខ្ញុំជឿជាក់ថា អង់គ្លេសនឹងអាចលើពាន World Cup នៅរុស្ស៊ី បាន

9627

លោក Jose Mourinho អ្នកចាត់ការទូទៅរបស់ក្លឹប Manchester United ជឿជាក់ថាក្រុមជម្រើសជាតិអង់គ្លេសអាចបញ្ចប់នូវការរង់ចាំដ៏យូរបស់ពួកគេសម្រាប់ការឈ្នះពានរង្វាន់ World Cup ឆ្នាំ ២០១៨ នៅរុស្ស៊ី ។

Image result for Jose Mourinho

ក្រុមរហ័សនាមតោទាំងបី ត្រូវបានខកខានក្នុងការលើកពានរង្វាន់ដ៏ធំមួយនេះចាប់តាំងពីឆ្នាំ ១៩៦៦ ។ បច្ចុប្បន្នក្រុមរបស់លោក Gareth Southgate ប្រឈមនឹងសម្ពាធតិចជាងអ្នកដឹកនាំមុនៗ ។ ទោះជាយ៉ាងណាក៏ដោយលោក Mourinho ជឿជាក់ថានេះអាចជាឆ្នាំរបស់ក្រុមអង់គ្លេសក្នុងការត្រឡប់ទៅជាក្រុមកំពូលនៃការប្រកួត FIFA World Cup ជាមួយនឹងកីឡាករដែលមានបទពិសោធនៅក្របខ័ណ្ឌ Premier League និងក្របខ័ណ្ឌ Champions League ។

Image result for england national football team 2018 world cup

គ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់រូបនេះបានប្រាប់ក្រុមអ្នកយកព័ត៌មានថា៖ “ពួកគេមានក្រុមកីឡាករវ័យក្មេងល្អៗ ហើយមានបទពិសោធន៍ច្រើន ។ ពួកគេទាំងអស់សុទ្ធតែលេងនៅក្នុងការប្រកួតប្រជែងដែលមានការប្រកួតប្រជែងបំផុតនៅក្នុងពិភពលោកគឺក្របខ័ណ្ឌ Premier League ដែលពួកគេទាំងអស់សុទ្ធតែលេងឱ្យក្រុមដែលល្អបំផុតជាមួយនឹងបទពិសោធន៏នៃការលេងនៅក្នុងក្របខ័ណ្ឌ Champions League ដែលជាកម្រិតខ្ពស់បំផុតនៃបាល់ទាត់ពិភពលោក ។ បាទ ខ្ញុំគិតថាពួកគេអាចធ្វើវាបាន” ។

Image result for england football team 2018 world cup

អង់គ្លេសមិនត្រូវបានគេចាត់ទុកថាជាក្រុមមួយក្នុងចំណោមក្រុមដែលអាចឈ្នះពានរង្វាន់ World Cup នោះទេ ដោយក្រុមដែលគេគិតថាអាចឈ្នះពាននេះមានតែ ប្រេស៊ីល , អេស្ប៉ាញ , បារាំង និង អាល្លឺម៉ង់ តែប៉ុណ្ណោះ ។ លោក Mourinho ជឿជាក់ថាមានតែក្រុមមកពីទ្វីបអ៊ឺរ៉ុប និង អាមេរិកខាងត្បូងទេ ដែលជាក្រុមគីឡូធ្ងន់នៅក្នុងពានរង្វាន់ឆ្នាំនេះ ប៉ុន្តែលោកបញ្ជាក់ថាមិនមែនសុទ្ធតែក្រុមល្អអាចលើពានបាននោះទេ ។

Related image

លោកបានបន្ថែមថា៖ “ពួកគេមានក្រុមល្អៗ ប៉ុន្តែក្រុមល្អមិនមែនតែងតែធ្វើបានល្អឡើយ ។ ជួនកាលក្រុមមិនល្អ ក៏អាចលើកពានបានដែរ ប៉ុន្តែខ្ញុំគិតថាអ្នកឈ្នះនឹងមិនភ្ញាក់ផ្អើលនោះទេ ។ នៅទីបញ្ចប់ក្រុមកំពូលៗ នៅទ្វីបអាមេរិកខាងត្បូង និង ទ្វីបអឺរ៉ុប នៅតែជាក្រុមដែលនឹងត្រូវប្រកួតដណ្តើមពានរង្វាន់មួយនេះ ” ។

ដោយ៖តារា

ប្រភព :
goal
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី