Covid-19៖អ្នកស្លាប់ត្រឹមតែ២៩នាក់និងឆ្លង៤៣៣នាក់ប៉ុណ្ណោះ នៅក្នុងប្រទេសចិន កាលពីម្សិលមិញនេះ

78743
  • បើយោងតាមការចេញផ្សាយដោយសារព័ត៌មានចិនស៊ីនហួរ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាលចិន បានចេញមកបញ្ជាក់របាយការណ៍ប្រចាំថ្ងៃ ដោយក្នុងនោះមនុស្សស្លាប់ដោយសារតែជម្ងឺឆ្លង COVID-19 នៅទូទាំងប្រទេស បានកើនឡើងដល់ ២,៧៤៤នាក់ និងអ្នកដែលបានឆ្លងជម្ងឺនេះសរុបកើនដល់ ៧៨,៤៩៧ករណី ។

    នៅក្នុងរយៈពេលពេញមួយថ្ងៃពុធ ទី២៦ម្សិលមិញនេះ ចំនួនមនុស្សសុរប ៤៣៣នាក់បន្ថែមទៀត ត្រូវបានក្រុមគ្រូពេទ្យចិនធ្វើតេស្តឃើញលទ្ធផលវិជ្ជមាន ចំពោះមេរោគ COVID-19 ខណៈអ្នកជំងឺសរុប ២៩នាក់ក៏បានបាត់បង់ជីវិតនាថ្ងៃដដែលនោះផងដែរ នៅក្នុងបណ្តាខេត្ត និងតំបន់ចំនួន ៣១ ទូទាំងប្រទេសចិន ៕

    ដោយ៖ រ៉ាយូ

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី