នាវាទេសចរណ៍ខ្នាតយក្សមួយគ្រឿងផ្ទុកអ្នកដំណើរជាង ៥១សញ្ជាតិ ចូលចតកំពង់ផែព្រះសីហនុ

74858
  • នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២០ នាវាទេសចណ៍បរទេសមួយគ្រឿងមានឈ្មោះ CRYSTAL SYMPHONY បាននាំភ្ញៀវទេសចរចម្រុះជាតិសាសន៍ជាង ១០០នាក់ ចូលចតកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ ប្រកបដោយសុវត្ថិភាព ដើម្បីធ្វើទស្សនកិច្ចនៅកម្ពុជា រយៈពេលមួយថ្ងៃ ។

    តាមមន្ត្រីប៉ុស្តិ៍ច្រកទ្វាកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ បានឱ្យដឹងថា នាវា CRYSTAL SYMPHONY មានសញ្ជាតិ BAHAMAS មានបណ្តោយប្រវែង ២៣៨ម៉ែត្រ ទទឹង ៣០.២០ម៉ែត្រ ជម្រៅទឹក ១០.៥០ម៉ែត្រ បាននាំភ្ញៀវទេសចរបរទេសចម្រុះជាតិសាសន៍ ចូលតាមច្រកកំពង់ផែសមុទ្រក្រុងព្រះសីហនុ មានចំនួន ១៣៣នាក់ ស្រី ៦៨នាក់ មាន ១២សញ្ជាតិ និងមាននាវិកសរុបចំនួន ៥១៦នាក់ ស្រី ១៣១នាក់ មាន ៥១សញ្ជាតិ ។
    នាវា CRYSTAL SYMPHONY បាននាំភ្ញៀវទេសចរចម្រុះជាតិសាសន៍ មកពីប្រទេសថៃចូលចតកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ នៅវេលាម៉ោង៦ និង៣០នាទី ព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០នេះ ហើយនាវានេះមានគម្រោងចាកចេញពីកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ នៅវេលាម៉ោង១៨ ថ្ងៃដដែល ឆ្ពោះទៅកាន់ប្រទេសសិង្ហបុរី ។
    ភ្ញៀវទេសចរដែលធ្វើដំណើរតាមនាវាទេសចរណ៍ CRYSTAL SYMPHONY មានសញ្ជាតិច្រើនជាងគេ មានដូចជា អាម៉េរិក ៧៩នាក់, អង់គ្លេស ១៣នាក់, កាណាដា ១២នាក់ និងមានភ្ញៀវទេសចរសញ្ជាតិផ្សេងៗទៀត ។
    មន្ត្រីនគរបាលប៉ុស្តិ៍ច្រកទ្វាកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ បានឱ្យដឹងទៀតថា ក្នុងចំណោមភ្ញៀវទេសចរបរទេសចំនួន ១៣៣នាក់ មានភ្ញៀវទេសចរ ០៩នាក់ ស្រី ០៤នាក់ មាន ១សញ្ជាត បានបន្តដំណើរទៅកម្សាន្តនៅរមណីយដ្ឋានអង្គរ ខេត្តសៀមរាប និងក្រៅពីនោះ ទស្សនានៅតាមរមណីយដ្ឋានក្នុងខេត្តព្រះសីហនុ តំបន់ឆ្នេរ និងទីប្រជុំជនផ្សារ ៕

    ដោយ៖ ស្រស់

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី