
ខ្សែការពារ Sergio Ramos របស់ Real Madrid និយាយថា ពួកគេបានចាប់ផ្តើមគិតអំពីការប្រកួតនៅ Champions League តាំងពីឈ្នះ Real Sociedad ៥-២ នៅថ្ងៃសៅរ៍នេះម៉្លេះ។
Los Blancos (Real) បានធ្វើការនាំមុខ ៤ គ្រាប់មុននៅតង់ទីមួយនៅកីឡដ្ឋាន Santiago Bernabeu ហើយបានបន្ថយការវាយសម្រុកនៅក្នុងតង់ទីពីរ ដើម្បីទុកកម្លាំងសម្រាប់ការប្រកួតនៅថ្ងៃពុធនេះជាមួយ Paris Saint-Germain ។
«យប់នេះចាប់ពីនាទីទីមួយ ក្រុមរបស់យើងលេងបានយ៉ាងល្អ យើងគ្រប់គ្រងបាល់បានច្រើន និងអាចគ្របដណ្តប់លើគូប្រកួតពាក់កណ្តាលតារាងទៀត ហើយយើងធ្វើបានយ៉ាងច្រើនគ្រាប់»។
«ចាប់ពីនោះមក យើងមានឱកាសស៊ុតបញ្ចូលទីកាន់តែច្រើនលើក។ តើយើងបានបន្ថយការវាយសម្រុកនៅតង់ទីពីរទេ? ខ្ញុំមុខជានិយាយកុហកអ្នកហើយ ប្រសិនបើខ្ញុំនិយាយថាយើងមិនគិតពី PSG នោះ»។
«យើងកំពុងលេងដើម្បីរដូវកាលរបស់យើងទាំងមូល។ យើងអាចស៊ុតបញ្ចូលទីថែមទៀតបាន ប៉ុន្តែយើងមិនអាចធ្វើការសម្រុកបានរយៈពេល ៩០ នាទីទេ។ យើងដឹងពីវិធីគ្រប់គ្រងខ្លួនឯង។ គោលដៅរបស់យើងគឺការបង្កើនទំនុកចិត្ត ហើយយើងអាចធ្វើវាបាន»។
«PSG? នេះជាអ្វីដែលគ្រប់ក្រុមចង់បាន។ កីឡាបាល់ទាត់គឺផ្អែកលើចំណុចខ្លាំង និងរបៀបលេង ដែលធ្វើឲ្យមាន ឬមិនមានការស៊ុតបញ្ចូលទីនៅក្នុងការប្រកួត។ ពេលខ្លះអ្នកមិនចង់ស៊ីច្រើននោះទេ ប៉ុន្តែនោះគឺដោយសារតែអ្នកមានបំណងធ្វើដូច្នេះ»។
ជ័យជម្នះលើ La Real (Real Sociedad) កើតឡើងដោយ Lucas Vazquez និង Toni Kroos ដែលរកបានម្នាក់មួយគ្រាប់ ជាមួយនឹងបីគ្រាប់ពី Cristiano Ronaldo ដែលហាក់ដូចជាកំពុងតែឡើងជើងមុនពេលជួបជាមួយ PSG ។
Zinedine Zidane បាននិយាយថា៖ «យើងពិតជារីករាយជាមួយនឹងគាត់ណាស់។ កាលពីថ្ងៃសុក្រនេះ ខ្ញុំត្រូវបានគេចោទសួរថាតើខ្ញុំមានការព្រួយបារម្ភទេ នៅពេល Ronaldo រកគ្រាប់បាល់មិនសូវបាន ហើយនៅពេលនេះគាត់ធ្វើបានរហូតដល់បីគ្រាប់»។
«នៅថ្ងៃពុធនេះ យើងនឹងធ្វើការប្រកួតមួយទៀត ហើយយើងត្រូវតែមានការតាំងចិត្តបន្ថែមទៀត។ យើងត្រូវគិតអំពីការប្រកួតនៅថ្ងៃពុធនេះ។ វាជាឧបសគ្គដ៏ធំសម្រាប់អ្នករាល់គ្នា។ វាជាការប្រកួត និងជាប្រភពនៃការលើកទឹកចិត្តមួយផ្សេងទៀតសម្រាប់យើងផងដែរ។ យើងនឹងមានទឹកចិត្តកាន់តែខ្លាំង»។
ដោយ៖ តារា