Paulinho ជ្រើសរើសក្រុម ៥ ដែលរំពឹងថានិងលើកពាន World Cup ប៉ុន្តែគ្មានក្រុមរបស់ខ្លួន

44777
  • កីឡាកររបស់ក្លឹប Barcelona និង ជម្រើសជាតិ ប្រេស៊ីល Paulinho បានបង្ហាញក្រុម ៤ ដែលលោកគិតថានិងអាចលើកពានរង្វាន់ FIFA World Cup ២០១៨ នៅរុស្ស៊ីបាន ប៉ុន្តែខ្សែបម្រើរូបនេះមិនបានរាប់បញ្ចូលក្រុមរបស់គាត់នៅក្នុងតារាងនៃការជ្រើសរើសនោះទេ ។

    Image result for Paulinho

    Paulinho បាននិយាយថា៖ “អាឡឺម៉ង់ , បារាំង , បែលហ្ស៊ិក និង អេស្ប៉ាញ គឺជាក្រុមដែលមានសង្ឃឹមលើកពាន World Cup ខ្លាំងជាងគេ ហើយខ្ញុំនឹងជ្រើសរើសយកក្រុមអាហ្សង់ទីនមួយផងដែរដែលជាក្រុមមានភាគរយខ្ពស់ ” ។

    Related image

    “ប្រទេសស្វ៊ីសគឺជាក្រុមខ្លាំង ខ្ញុំដឹងអំពីរបៀបដែលពួកគេលេង ។ ជាដំបូងខ្ញុំចង់បង្ហាញពីការការពារដ៏រឹងមាំរបស់ពួកគេ ។ យើងដឹងថាវានឹងក្លាយជាការប្រកួតដ៏លំបាកមួយសម្រាប់យើង  យើងនឹងលេងជាមួយចំណង់ចំណូលចិត្ត” ។ កីឡាកររបស់ Barcelona រូបនេះបានបន្ថែម

    Related image

    ប្រេស៊ីលត្រូវបានជាប់ឈ្មោះក្នុងចំណោមក្រុមដែលនិងអាចលើកពានរង្វាន់ដ៏ធំមួយនេះ ដោយពួកគេសំបូរទៅដោយកីឡាករឆ្នើមៗ និង អ្នកជំនាញជាច្រើននាក់ ។ កីឡាកររបស់ Barcelona និង អេស្ប៉ាញ Sergio Busquets ក៏បាននិយាយផងដែរថា៖ “លេខមួយគឺប្រេស៊ីល ហើយបន្ទាប់មកក៏មានក្រុមជម្រើសជាតិមួយចំនួនទៀតដែរ ដោយយើងក៏ស្ថិតនៅក្នុងចំណោមនោះផងដែរ ក្រុមទាំងនោះមាន អាល្លឺម៉ង់ , អេស្ប៉ាញ , អាហ្សង់ទីន និង បារាំង” ៕

    ដោយ៖តារា

    ប្រភព :
    tribuna
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី