
សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការសុវត្ថិភាពចរាចរណ៍ផ្លូវគោកការ បានមានប្រសាសន័ថា៖ “មនុស្សទាំងអស់គឺស្មើភាពចំពោះមុខច្បាប់ ដោយត្រូវតែគោរពតាមគោលការនៃច្បាប់ដែលបានចែងក្នុងមាត្រានៃច្បាប់នីមួយៗរបស់ព្រះរាជាណាចក្រកម្ពុជា ” សម្តេចក្រឡោម ស ខេង បានមានប្រសាសន័បែបនេះនៅក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំខែមករា ឆ្នាំ២០២០ នាព្រឹកថ្ងៃទីព្រហស្បតិ៍ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២០ នាទីស្តីការក្រសួងមហាផ្ទៃ ។
នៅក្នុងឱកាសនោះ សម្តេចក្រឡាហោម ឧបនាយករដ្ឋមន្រ្តី ក៏បានស្នើឱ្យគនរបាលចរាចរណ៍ចាត់វិធានការណ៍អនុវត្តលើការងាររឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានតឹងរឹង និងអនុវត្តចំពោះមុខដោយស្មើភាពគ្នា ក្នុងនាមនគរបាលអនុវត្តច្បប់ ៕
ដោយ៖ សំណាង