
សម្ដេចក្រឡាហោម ស ខេង ស្នេីដល់មន្រ្តីសមត្ថកិច្ច ត្រូវបន្ដរឹតបន្ដឹងច្បាប់ចរាចរណ៍ ចំពោះការពាក់មួកសុវត្ថិភាពឱ្យបាន ១០០ ភាគរយ នាពេលយប់ ។
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក មានប្រសាសន៍ថា ពេលថ្ងៃពាក់មួក សុវត្ថិភាពស្ទេីរ ១០០% ពេលយប់មិនស្រូវពាក់មួក ដូច្នេះ ភាគីពាក់ព័ន្ធ ត្រូវបន្ដរឹតបន្ដឹងច្បាប់ចរាចរណ៍ ទាំងថ្ងៃ និងយប់ ដេីម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ។ សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍ថា បែបនេះក្នុងកិច្ចប្រជុំត្រួតពិនិត្យការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំខែមករា ឆ្នាំ២០២០ នៅទីស្ដីការ ក្រសួងមហាផ្ទៃ នាថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០ ៕
ដោយ៖ បូណា