ឈឺចាប់ណាស់!កូនស្រី Sterling ជាអ្នកគាំទ្រដ៏ងប់ងល់របស់ Liverpool ខណះឳពុកលេងឱ្យ Man City

90509
  • Raheem Sterling តារាឆ្នើមរបស់ក្លឹប Manchester City បានបង្ហើប​ឲ្យដឹងថា កូនស្រីរបស់គាត់គឺជាអ្នក​គាំទ្ររបស់ Liverpool ដែលតែងតែព្យាយាម​ចង់ឲ្យ​គាត់​ត្រឡប់​ទៅក្លឹប​ចាស់វិញ ហើយបានច្រៀង​ចម្រៀងពី Mohamed Salah ថេមទៀតផង ។

    ខ្សែប្រយុទ្ធគូទទយរូបនេះបាននិយាយពីកូនស្រីរបស់គាត់ថា៖ “គាត់មានអត្តចរិតដូចខ្ញុំ​ដែរ ហើយនាងចូលចិត្ត​លេងដោយ​ច្រៀងចម្រៀង​របស់ Mo Salah ឲ្យខ្ញុំស្តាប់ ។ នាងក៏ដឹងពីរឿងគូបដិបក្ខរវាង Liverpool និងក្លឹបដែលខ្ញុំកំពុងលេងដែរ ដូច្នេះនាងតែងតែច្រៀងពីចម្រៀងពួកគេ ហើយព្យាយាម​បង្ខំឲ្យខ្ញុំទៅវិញ ។ តែនេះគឺជាគ្រាន់តែជាបុគ្គលិក​លក្ខណៈរបស់នាងប៉ុណ្ណោះ” ។

    សូមជម្រាបឱ្យដឹងថា Raheem Sterling បាន​ផ្លាស់មក​កាន់ Manchester City កាលពីឆ្នាំ ២០១៥ ជាមួយនឹង​តម្លៃផ្ទេរប្រមាណ ៤៩លានផោន ។ Sterling ធ្លាប់ជាកីឡាករជម្រើសដំបូង នៅ Anfield ចំនួន ៣ រដូវកាលមក​ហើយ ។

    ក្រោយ​ពេលមក​ដល់ Man City កីឡាករអង់គ្លេសវ័យ ២៥ឆ្នាំនេះ ក៏ទទួលបានជោគជ័យ​ជាបន្តបន្ទាប់​ជាមួយក្រុម​មេឃខៀវ ព្រមទាំងបាន​ទទួល​ពានរង្វាន់ក្តិត្តិយស​ផ្ទាល់ខ្លួនជាច្រើន​ទៀត ។ ប៉ុន្តែកូនស្រីរបស់គាត់ ទំនងជានៅតែចង់ឲ្យ​គាត់​ត្រឡប់ទៅលេងជាមួយ Liverpool ដែលជាគូបដិបក្ខពេញមុខពេញមាត់ជាមួយ Man City ក្នុងពេលបច្ចុប្បន្ន ៕

    ដោយ៖ តារា

    ប្រភព :
    foxsports
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី