
បើតាមការចេញផ្សាយរបស់សារព័ត៌មានកូរ៉េ Yonhap នៅព្រឹកថ្ងៃ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាលប្រទេសកូរ៉េខាងត្បូងបានអះអាងថា បានរកឃើញអ្នកផ្ទុក COVID-19 ចំនួន ២៥៦នាក់បន្ថែមទៀតនៅព្រឹកថ្ងៃសុក្រនេះ នាំឲ្យចំនួនអ្នកឆ្លងសរុបទូទាំងប្រទេសកើនដល់ ២,០២២ ករណី ខណះចំនួនមនុស្សស្លាប់ដោយសារជម្ងឺនេះនៅ ១៣នាក់ដដែល ។
សូមបញ្ជក់ថា លោក ថេដ្រូស អាដាណម ហ្គេប្រេយែសឹស (Tedros Adhanom Ghebreyesus) ប្រធានអង្គការសុខភាពពិភពលោក បានលើកឡើងថា ការបន្តធ្លាក់ចុះនៃចំនួនករណីអ្នកឆ្លង COVID-19 ថ្មីៗនៅក្នុងប្រទេសចិនគឺជាដំណឹងដ៏ល្អ ប៉ុន្តែអង្គការអន្តរជាតិមួយនេះក៏បានព្រមានថា ការឆ្លងនៅតាមប្រទេសដទៃទៀតអាចនឹងបន្តកើនយ៉ាងគំហុក ៕
ដោយ៖ បូណា