ត្រូវប៉ាន់ហើយ! តំបន់ចំនួន ២ នៃទឹកដីខេត្តកណ្ដាល នឹងត្រូវកាត់ចូលរាជធានីភ្នំពេញ នាពេលខាងមុខ

205098
  • សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន​លើកឡើងថា ​នៅពេលខាងមុខនេះ​នឹងមានការកាត់ទឹកដីខេត្តកណ្តាល​​មួយចំនួនទៀត​នៅ​ត្រង់​តំបន់អរិយត្សក្រ និងល្វាឯម ដើម្បីយកមកធ្វើជាខណ្ឌមួយរបស់រាជធានីភ្នំពេញ ។

    ថ្លែងក្នុងពិធីស្រោចស្រពព្រះសុគន្ធវារីប្រគេនសម្តេចព្រះសង្ឃនាយករង ៣ព្រះអង្គ ដែលព្រះមហាក្សត្រទើបត្រាស់បង្គាប់តែងតាំងថ្មីៗនេះ ស្ថិតនៅវត្តមុនីសុវណ្ណ ហៅវត្តចំពុះ ក្អែក នាព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា កន្លែងទាំង​នេះជាទឹកដីរបស់ខេត្តកណ្តាលទេ ក៏ប៉ុន្តែដោយសាររាជធានី​ភ្នំពេញមានការរីកចម្រើន ដូច្នេះ​បានជាកាត់បញ្ចូលទៅក្នុងរាជធានៅភ្នំពេញ ហើយបន្តិចទៀតមានការកាត់បន្ថែមទៀត។ សម្តេចតេជោបានបញ្ជាក់ថា នៅពេលធ្វើស្ពានឆ្លងទៅកាន់អរិយក្សត្ររួចហើយ​ក៏នឹងមាន​ការកាត់ទឹកដីខាងល្វាឯម អរិយក្សត្រមកធ្វើជាខណ្ឌមួយរបស់រាជធានីភ្នំពេញផងដែរ ។
    សម្តេចយតេជោបានលើកឡើងថា ការកាត់ដីតំបន់ទាំងនេះមកឱ្យរាជធានីភ្នំពេញ នឹងធ្វើឱ្យដី​នៅតំបន់នោះឡើងថ្លៃ។ សម្ដេចតេជោបានបញ្ជាក់ទៀតថា កន្លែងនេះ ត្រូវបាន​ធ្វើស្ពានចំនួន២ថែមទៀត ដែលស្ពានមួយបានសុំពីរដ្ឋាភិបាលកូរ៉េ ធ្វើពីជ្រោយចង្វារ ទៅកាន់​អរិយត្សក្រ និងស្ពានមួយទៀតធ្វើផ្លូវជាតិលេខ១ ឆ្លង់កាត់ត្រង់ក្តីតាកុយទៅកាន់ខាងល្វាឯម ដើម្បីធ្វើការតភ្ជាប់ទំនាក់ទំនងគ្នា ដែលសម័យនេះ ជាសម័យក្នុងការជំរុញខិតខំធ្វើបន្តទៀត ៕

    រាជធានីភ្នំពេញ

    ដោយ៖ សំណាង

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី