ចំនួនអ្នកជាស្បះស្បើយពីវីរុសកាចសាហាវ Covid-19 នៅប្រទេសចិន កើនដល់ ៣៦,១១៧នាក់ហើយ

58245
  • អ្នកជំងឺវីរុស COVID-19 នៅប្រទេសចិនសរុបចំនួន ៣៦,១១៧នាក់ហើយដែលបានជាសះស្បើយ ហើយក្រុមគ្រូពេទ្យបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យផងដែរ ខណៈករណីឆ្លងថ្មីមានអត្រាធ្លាក់ចុះក្នុងរយៈពេលជិតមួយខែចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃ ទី ២៨ ខែកុម្ភៈ ឆ្នាំ ២០២០ ។

    តាមរបាយការណ៍របស់គណៈកម្មការសុខាភិបាលជាតិចិនបានឲ្យដឹងទៀតថារយៈពេលពេញមួយថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ អ្នកជំងឈឺ COVID-19 ចំនួន ៣,៦២២នាក់ទៀតបានជាសះស្បើយ។ តួលេខនេះគឺនៅតែបន្តខ្ពស់ជាងតួលេខនៃអ្នកឆ្លងថ្មី បង្ហាញអំពីប្រសិទ្ធភាពនៃការទប់ស្កាត់ការរីករាលដាល និងព្យាបាលជំងឺនេះរបស់អាជ្ញាធរប្រទេសចិន ។
    សូមបញ្ជាក់ថា ក្រៅពីចិនដីគោកមានប្រទេសនិងតំបន់ជាង ៤០ លើពិភពលោក បានរាយការណ៍ពីការឆ្លងមេរោគ COVID-19 ខណៈអង្គការសុខភាពពិភពលោក WHO ក៏បានព្រមានពីការឆ្លងនៅតាមប្រទេសដទៃទៀតអាចនឹងបន្តកើនឡើងយ៉ាងគំហុក ៕

    ដោយ៖ រ៉ាយូ

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី