Jadon Sancho៖ ខ្ញុំចង់លេងបាល់ទាត់ជារៀងរាល់ថ្ងៃ រហូតដល់ខ្ញុំមានអាយុ ១០០ ឆ្នាំ

63721
  • Jadon Sancho សង្ឃឹមថា ខ្លួនអាចលេងបាល់ទាត់ជារៀងរាល់ថ្ងៃរហូតដល់គាត់មានអាយុ ១០០ ឆ្នាំ ខណះពេលដែលតារាឆ្នើមរបស់ក្លឹប Borussia Dortmund រូបនេះបាននិយាយថា ការប្រកួតនឹងក្លាយជាស្នេហាដំបូងរបស់គាត់ជារៀងរហូត ។

    ខ្សែប្រយុទ្ធវ័យក្មេង Sancho បានបង្ហាញទម្រង់លេងយ៉ាងល្អសម្រាប់ Borussia Dortmund នៅរដូវកាលនេះ ព្រោះថាតារាឆ្នើមអង់គ្លេសរូបនេះរកបាន ១៣ គ្រាប់ ខណៈបញ្ចូនបាល់ឱ្យមិត្តរួមក្រុមបាន ១៤ លើកក្នុងការលេងនៅក្របខណ្ឌ Bundesliga ។ លើសពីនេះទៀត Sancho ដែលជាកីឡាករដំបូងគេក្នុងចំណោមកីឡាករនៅក្នុងលីគកំពូលទាំង ៥ របស់អឺរ៉ុបដែលអាចរកបាន ១០ គ្រាប់និង Assist ១០ ដង រួមជាមួយការស៊ុតបញ្ចូលទី ២ គ្រាប់នៅក្របខណ្ឌ Champions League ។

    Sancho និយាយប្រាប់ Bundesliga.com ថា៖ “ ខ្ញុំចូលចិត្តបាល់ទាត់ ។ អ្នកពិតជាមិនអាចយកវាចេញពីខ្ញុំបានទេ ខ្ញុំគ្រាន់តែចូលចិត្តការប្រកួត ហើយចូលចិត្តកីឡានេះណាស់ ។ អញ្ចឹងបើខ្ញុំមានជំរើស ខ្ញុំនឹងលេងរាល់ថ្ងៃរហូតដល់ខ្ញុំមានអាយុ ១០០ ឆ្នាំ ។ ប៉ុន្តែជាអកុសលពេលខ្លះខ្ញុំត្រូវដើរចេញពីបាល់ទាត់នៅពេលដែលខ្លួនខ្ញុំចាស់ទៅ! ពិតណាស់បាល់ទាត់នឹងក្លាយជាស្នេហាដំបូងរបស់ខ្ញុំជារៀងរហូត ” ។

    សូមរម្លឹកឱ្យដឹងផងដែរថា ក្រោយពីផ្លាស់ចេញពីក្លឹបអង់គ្លេសមេឃខៀវ Manchester City ខ្សែប្រយុទ្ធអង់គ្លេសវ័យ ១៩ឆ្នាំ Jadon Sancho បានចូលរួមជាមួយក្លឹប Borussia Dortmund កាលពីឆ្នាំ២០១៧ ក្នុងតម្លៃប្រហែល ៨លានផោន ដោយចាប់តាំងពីផ្ទេរមកកាន់ទឹកដីអាល្លឺម៉ង់មក តារាវ័យក្មេងរូបនេះបង្ហាញទម្រង់លេងល្អហួសការរំពឹងទុក ដោយក្លាយជាកីឡាករកំពូលមួយនៅតំបន់អឺរ៉ុបនាពេលបច្ចុប្បន្ន ជាមួយការរកគ្រាប់បាល់សរុប ៣០គ្រាប់ក្នុងការបង្ហាញខ្លួន ៨៧លើកសម្រាប់ Dortmund ៕

    ដោយ៖ តារា

    ប្រភព :
    Goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី