
Neymar បាននិយាយថា៖ “ខ្ញុំមិនមានមោទនភាពចំពោះតម្លៃផ្ទេរនោះទេ ហើយក៏មិនមែនជាការពិតដែលខ្ញុំជាកីឡាករដែលមានតម្លៃខ្លួនថ្លៃជាងគេបំផុតដែលមិនធ្លាប់មាននោះឡើយ ។ វាគ្រាន់តែជាប្រាក់ហើយគ្មានអ្វីផ្សេងទៀតទេ ខ្ញុំចាយវាតិចតួចណាស់សម្រាប់ខ្លួនខ្ញុំ “។
“ខ្ញុំតែងតែចង់ក្លាយជាមនុស្សពិសេស ។ នោះជាគោលដៅរបស់ខ្ញុំតាំងពីដំបូងដែលខ្ញុំចាប់ផ្តើមលេងបាល់ទាត់ឱ្យក្លឹបមួយដែលមានអាយុ ១១ ឆ្នាំ។ វាប្រហែលជាយូហើយ ប៉ុន្តែចាប់ពីពេលនោះមកខ្ញុំបានព្យាយាមដើម្បីទទួលបានភាពល្អប្រសើរជាងមុន ពីមួយថ្ងៃទៅមួយថ្ងៃនិងទទួលបានអ្វីដែលល្អបំផុតរបស់ខ្ញុំ “។
“ខ្ញុំពិតជាបានធ្វើការនិងលះបង់ពេលវាលារាល់ថ្ងៃនៃជីវិតរបស់ខ្ញុំដើម្បីក្លាយជាអ្នកជំនាញម្នាក់នៅថ្ងៃណាមួយដែលជាក្តីសុបិន្តតែមួយគត់ដែលខ្ញុំធ្លាប់មាន ។ ខ្ញុំស្រមៃចង់លេងឲ្យក្រុម Santos និងត្រូវបានគេអញ្ជើញឱ្យចូលក្រុមជម្រើសជាតិនិងនៅថ្ងៃណាមួយខ្ញុំនឹងធ្វើដំណើរទៅកាន់ទ្វីបអឺរ៉ុប ។ មិនមែនជាការប្រមើលមើលឃើញនៅពេលដែលខ្ញុំនឹងទទួលបានជោគជ័យនោះទេប៉ុន្តែខ្ញុំនៅតែគិតពីវា ។ គ្មានអ្វីផ្សេងសម្រាប់ខ្ញុំទេ ។
កីឡាកររបស់ប្រេស៊ីលរូបនេះបន្ដថា៖”ខ្ញុំមានមោទនភាពដែលខ្ញុំបានសម្រេចគោលដៅពីក្មេងរបស់ខ្ញុំ ហើយនោះគឺជាអ្វីដែលសំខាន់បំផុតសម្រាប់ខ្ញុំ ។ ក្នុងនាមជាកីឡាករ អ្នកត្រូវតែបង្ហាញថាអ្នកជានរណាហើយអះអាងខ្លួនឯង ។ គ្រាន់តែនិយាយអំពីតម្លៃខ្លួនវាមិនអាចជួយអ្នកបានទេ ” ៕
ដោយ៖តារា