
ព័ត៌មានមួយដែលចេញដោយការរិយាល័យអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃសហព័ន្ធ នៅឯព្រលានយន្តហោះអន្តរជាតិ Anna ទីក្រុង Chennai បាននិយាយថា ក្នុងទស្សនៈនៃការគំរាមកំហែងដែលបង្កឡើងដោយ COVID -19 នោះ ទិដ្ឋាការសម្រាប់ការមកដល់ចំពោះជនជាតិ ជប៉ុន និងកូរ៉េខាងត្បូង ត្រូវបានគេផ្អាក ដែលចូលជាធរមានជាបន្ទាន់ ។
ក្រុមហ៊ុនអាកាសចរណ៍ ដែលមានជាប់ទាក់ទិនទាំងអស់តាមរយៈនេះ ត្រូវបានគេណែនាំឱ្យទទួលយកតែអ្នកដំណើរទាំងឡាយមកពីប្រទេសទាំងពីរនេះ ដែលមានទិដ្ឋាការនិយ័ត ( Regular Visa ) នៅលើលិខិតឆ្លងដែនរបស់ខ្លួន ។ បទបញ្ជាដូចបានណែនាំនេះ នឹងចូលជាធរមានជាបន្ទាន់ ។
ប្រទេសឥណ្ឌាគេរាយការណ៍ថា មានករណី COVID -19 ដែលបានបញ្ជាក់អះអាងចំនួន ៣នាក់ ។ តែយ៉ាងណាក៏ដោយពួកគេត្រូវបានគេដាក់ឱ្យនៅដាច់ដោយឡែកពីគេភ្លាមៗ នឹងក្រោយមកបានឱ្យចេញពីមន្ទីរពេទ្យបន្ទាប់ពីបង្ហាញនូវ សញ្ញានៃភាពល្អប្រសើរ ។
ក្រសួងសុខាភិបាលសហព័ន្ធឥណ្ឌាបានបើកលេខទូរស័ព្ទពិសេសមួយ ដើម្បីផ្តល់ការគាំទ្រដល់ ប្រជាជនទាក់ទងនឹងសំណួរ ស្តីពី COVID -19 ។ ក្រុមសុខភិបាលត្រូវបានគេដាក់ពង្រាយនៅឯព្រលានយន្តហោះ , កំពង់ផែសមុទ្រ និងកន្លែងឆ្លងកាត់ ព្រំដែនចំនួន២១ នៅ ទូទាំងប្រទេសដើម្បីត្រួតពិនិត្យមើលពួកភ្ញៀវ ។
ក្រសួងសុខភិបាលក៏កំពុងផ្សព្វផ្សាយផងដែរនូវបវិធានការបង្ការជាមុន ដែលបានផ្តល់អនុសាសន៍ ដោយអង្គការសុខភាពពិភពលោក សម្រាប់ការការពារ COVID -19 នេះ ៕
ដោយ៖ រ៉ាយូ