តំបន់ប្រាសាទព្រះខ័ន ត្រូវបានចុះរៀបចំសណ្តាប់ធ្នាប់​ របៀបរៀបរយ​ និងបរិស្ថាន​ ដើម្បីកែប្រែមុខមាត់ថ្មី

111784
  • នៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០​ ក្រុមការងារចម្រុះដឹកនាំដោយឯកឧត្តម​ យិត​ ចាន់ដារដ្ឋ​ អគ្គនាយករង​ ជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម​ ហង់​ ពៅ​ អគ្គនាយកអាជ្ញាធរជាតិអប្សរា​ បានចុះរៀបចំសណ្តាប់ធ្នាប់​ របៀបរៀបរយ​ និងបរិស្ថាន​ នៅមុខខាងលិចប្រាសាទព្រះខ័ន​ ដេីម្បីលេីកកម្ពស់គុណតម្លៃរមណីយដ្ឋានអង្គរ​ និងសម្រួលដល់លំហូរទេសចរ ។

    ក្នុងនោះដោយមានការចូលរួម​និងឯកភាពពីអាជីវករនៅមុខប្រាសាទព្រះខ័ន​ ក្រុមការងារបានរំកិលតូបទាំងអស់ប្រវែង៦៥​ម៉ែត្រ​ ទទឹង៧​ម៉ែត្រ​ដែលស្ថិតនៅកៀកនឹងផ្លូវពេក​ ឱ្យខិតចូលទៅក្នុងប្រវែង២៥ម៉ែត្រពីចិញ្ចេីមថ្នល់​ ដេីម្បីទុកជាផ្លូវថ្មេីរជេីង​ ផ្លូវជិះកង់​រួមទាំងចំណតជំនួសការចតជាប់នឹងប្រាសាទ ។
    ទន្ទឹមនឹងនោះ​ ដោយមានកិច្ចសហការពីគ្រឹះស្ថានអង្គរ​ បង្គន់ចល័តមួយចំនួនក៏នឹងត្រូវបានដាក់នៅទីនេះសម្រាប់ទេសចរ​និងសាធារណជនផងដែរ។ រីឯបរិវេណមុខប្រាសាទនេះនឹងមានការដាំស្មៅឱ្យមានភាពបៃតងវិញផងដែរ​ ៕

    ដោយ៖ សំណាង

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី