ចប់! Euro 2020 អាចនឹងត្រូវផ្អាកការប្រកួត ប្រសិនបើមេរោគ Covid-19 បន្តផ្ទុះខ្លាំងនៅអឺរ៉ុប

45073
  • សហព័ន្ធបាល់ទាត់អឺរុប ហៅកាត់ថា UEFA នៅក្នុងសប្តាហ៍នេះ បានព្រមាន​ថា ដំណើរការប្រកួតបាល់ទាត់ Euro ២០២០ អាចនឹង​ជួបហានិភ័យ ប្រសិន​បើ​ Covid-19 នៅតែរីកសាយ​ភាយ​ពេញ​ប្រទេសនៅអឺរុប តាំងពីពេលនេះ រហូតដល់​រដូវក្តៅនាពេលខាងមុខ ។

    ក្តី​បារម្ភរបស់ UEFA នេះ គឺបន្ទាប់ពីប្រទេសអ៊ីតាលី ដែលត្រូវធ្វើជាម្ចាស់ផ្ទះ ៤ ប្រកួត សម្រាប់ការប្រកួត Euro ២០២០ នៅពេលខាងមុខ កំពុងតែ​ប្រឈមខ្លាំងនឹងការឆ្លងរាលដាលនៃមេរោគកូរ៉ូណា ដោយ​មក​ដល់ពេលនេះ ចំនួនអ្នក​ស្លាប់ និងអ្នក​ឆ្លងចេះតែកើន​ឡើង​រហូតជាលំដាប់ ។ លីគកំពូល​អ៊ីតាលីក្របខណ្ឌ Serie A ត្រូវផ្អាក​ ៤ ប្រកួត ដោយសារការផ្ទុះខ្លាំងនៃវីរុស Covid-19 នេះ ។

    សមាជិក​អ៊ីតាលី ក្នុង​នាយក​ប្រតិបត្តិ​ក្នុង​គណៈកម្មការ​បាល់ទាត់អឺរុប លោក Michele Uva បាន​លើកឡើងថា ពេលនេះ គ្រប់គ្នាកំពុងតែរង់ចាំមើល​ការវិវត្តន៍ថ្មីៗ ហើយ​គេ​ក៏កំពុងតែឃ្លាំមើល​ស្ថានការគ្រប់ប្រទេសទាំងអស់ ។ ហើយ​ប្រសិនបើ​ស្ថានភាពកាន់តែអាក្រក់ គេអាចនឹង​បិទ​ ឬ ផ្អាក​ការប្រកួតនោះតែម្តង ៕

    ដោយ៖ តារា

    ប្រភព :
    foxsports
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី