ជឿអត់? Ronaldo អះអាងយ៉ាងមុតមាំថា កុំភ័យ Juventus នឹងទម្លាក់ Lyon នៅជើងទី២ UCL

105679
  • ទោះបីរងបរាជ័យ ១-០ ក្នុងការប្រកួតជើងទី ១ នៃវគ្គ ១៦ ក្រុមចុងក្រោយរបស់ពួកគេទល់នឹងក្រុមខ្លាំងបារាំង Lyon យ៉ាងណាក៏ដោយ ក៏ខ្សែប្រយុទ្ធចាស់វស្សា Cristiano Ronaldo មានជំនឿចិត្តយ៉ាងមុតមាំថា ក្រុមសេះបង្កង់ Juventus នឹងធ្វើអ្វីៗគ្រប់យ៉ាងនៅទីក្រុងទួរីន នៅថ្ងៃទី ១៧ ខែមីនា ។

    អតីតកីឡាករ Real Madrid រូបនេះបានប្រាប់ទូរទស្សន៍ Sky Sport Italia ថា៖ “ អ្វីដែលបានកើតឡើងនៅ Lyon អាចកើតឡើងនោះគឺជាបាល់ទាត់ យើងមិនសប្បាយចិត្តនឹងការលេងរបស់យើងទេ ។ នៅក្នុងក្របខ័ណ្ឌ Champions League វាអាចកើតឡើង គ្រាន់តែវាតែងតែលំបាក ប៉ុន្តែយើងមានការប្រកួតត្រឡប់វិញមួយជើងទៀត ហើយយើងជឿជាក់ថា យើងនឹងបញ្ច្រាសលទ្ធផល និងការរីកចម្រើន ។ ការប្រកួតដណ្តើមពានរង្វាន់ Champions League គឺជាការប្រកួតដ៏ស្វិតស្វាញបំផុត គ្រប់ក្រុមទាំងអស់សុទ្ធតែស្វិតស្វាញ ហើយមិនមានការប្រកួតងាយស្រួលនោះទេ ” ។

    ខ្សែប្រយុទ្ធវ័យ ៣៥ឆ្នាំនិងជាម្ចាស់ពានរង្វាន់ Ballon D’or រូបនេះបាននិយាយទាក់ទងទៅនឹងការភ័យខ្លាចជម្ងឺឆ្លងវីរុស Covid-19 ដែលបណ្តាលឱ្យមានការប្រកួតជាច្រើននៅក្នុងប្រទេសអ៊ីតាលីត្រូវបានផ្អាកជាបន្ទាន់នោះថា៖ ” ប៉ុន្តែយើងនឹងលេងនៅផ្ទះ ខ្ញុំសង្ឃឹមជាមួយអ្នកគាំទ្ររបស់យើង ។ ខ្ញុំមានជំនឿចិត្តថា យើងនឹងឆ្លងផុត (ឡើងទៅវគ្គ ៨ ក្រុមចុងក្រោយ) ” ៕

    ដោយ៖ តារា

    ប្រភព :
    Marca
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី