ចុម!អតីតម្ចាស់ Ballon D’or ៣សម័កាល៖អ្នកណានិយាយថា Ronaldo ល្អជាង Messi ម្នាក់នោះជាមនុស្សភ្លើ

373041
  • អតីតខ្សែប្រយុទ្ធរបស់ក្លិប Ajax និង AC Milan លោក Marco Van Basten បានចូលរួមក្នុងការជជែកដេញដោលគ្នាមួយ អំពីសំណួរដែលគេតែងតែសួរថារវាង Lionel Messi និង Cristiano Ronaldo តើអ្នកណាជាកីឡាករឆ្នើមបំផុតជាងគេនៅលើពិភពលោក ។

    អតីតគ្រូបង្វឹកជម្រើសជាតិហូឡង់វ័យ ៥៥ឆ្នាំរូបនេះ ក៏បានកោតសរសើរដល់ខ្សែប្រយុទ្ធឆ្នើមចាស់វស្សារបស់ក្លឹបសេះបង្កង់ Juventus កីឡាករ Ronaldo ផងដែរ ប៉ុន្តែអតីតស្ដេចខ្សែប្រយុទ្ធរូបនេះបានអះអាងថា កីឡាករអាហ្សង់ទីន Leo Messi មិនអាចយកទៅប្រៀបធៀបជាមួយកីឡាករណាផ្សេងទៀតបាននោះទេ ព្រោះគេជាកីឡាករល្អផ្ដាច់គេក្នុងប្រវត្តិសាស្ត្របាល់ទាត់ ។

    គាត់បានប្រាប់ Corriere della Sera ថា៖ “ Cristiano Ronaldo គឺជាកីឡាករឆ្នើមម្នាក់ ប៉ុន្តែអ្នកដែលអះអាងថាគាត់ល្អជាង Messi ម្នាក់នោះមិនយល់អ្វីទាំងអស់ពីបាល់ទាត់ ឬក៏និយាយដោយមិនស្មោះត្រង់ ។ Messi គឺមានតែមួយគត់ដែលមិនអាចប្រកែកបាន និងមិនអាចពន្យល់បាន ។ កីឡាករដូចគាត់បង្ហាញខ្លួនរៀងរាល់ ៥០ ឬ ១០០ ឆ្នាំតែម្ដងប៉ុណ្ណោះ ” ។

    ម្ចាស់ពានរង្វាន់ Ballon D’or ចំនួន ៣ សម័យកាលលោក Van Basten បានចូលនិវត្តន៍តាំងពីវ័យក្មេងហើយគាត់បានកោតសរសើរដល់អ្នកដែលនៅតែលេងបាល់ទាត់នៅកម្រិតខ្ពស់ ខណៈពេលពួកគេមានអាយុជាងសាមសិបឆ្នាំទៅហើយនោះ។ លោកបានបន្ថែមថា៖ “ ជាទូទៅខ្ញុំឈប់លេងនៅអាយុ ២៨ ឆ្នាំ ។ ខ្ញុំបានឈ្នះពាន Ballon D’or ចំនួន ៣ ដង ។ ក្រឡេកមើលទៅកន្លែងដែល Ronaldo និង Messi ស្ថិតនៅ ប៉ុន្តែពួកគាត់ទាំងពីរមានអាយុលើស ៣០ ឆ្នាំទៅហើយ ” ៕

    ដោយ៖ តារា

    ប្រភព :
    Marca
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី