
ការប្រកួត FIFA World Cup បានផ្ដើមហើយកាលពីយប់ម្សិលមិញ ដែលប្រជាជនទូទាំងពិភពលោកបានរងចាំអស់រយះពេល ៤ ឆ្នាំ ។ តើអ្នកទាំងអស់គ្នាធ្លាប់ស្គាល់ប្រពន្ធ និង មិត្តស្រី របស់ តារាបាល់ទាត់ល្បីៗនៅ World Cup ដែរឬទេ ? ថ្ងៃនេះវិបសាយ MerlPlus នឹងនាំលោកអ្នកឱ្យស្គាល់ ប្រពន្ធ និង មិត្តស្រី របស់កីឡាករបាល់ទាត់ល្បីៗមួយចំនួន ។ ខាងក្រោមនេះគឺជាប្រពន្ធ និង មិត្តស្រី របស់កីឡាករទាំងនោះ៖
Georgina Rodriguez
តារាម៉ូដែល Georgina Rodriguez គឺជាមិត្តស្រីរបស់ប្រធានក្រុមជម្រើសជាតិ ព័ទុយហ្គាល់ និង ម្ចាស់ពានរង្វាន់ Ballon d’Or ប្រាំដង Cristiano Ronaldo ។
Antonella Roccuzzo
ប្រធានក្រុម Barcelona និងអាហ្សង់ទីន Lionel Messi មានប្រពន្ធឈ្មោះ Antonella Roccuzzo ។
Shakira
Shakira គឺជាប្រពន្ធរបស់ខ្សែការពាររបស់ក្លឹប Barcelona និង អេស្ប៉ាញ Gerard Piqué ។
Katie Goodland
ខ្សែប្រយុទ្ធ និង ក៏ជាប្រធានក្រុមជម្រើសជាតិ អង់គ្លេស Harry Kane បានជួបភរិយារបស់ខ្លួននាង Katie Goodland តាំងតែពួកគេនៅរៀនឯណោះ ។
Bruna Marquezine
នាង Bruna Marquezine គឺសង្សារបស់តារាបាល់ទាត់តម្លៃខ្លួនថ្លៃបំផុតក្នុងលោក Neymar Jr. នាងគឺជាតារាសម្តែង និង ជាតារាម៉ូដែល របស់ប្រេស៊ីល ។
Erika Choperena
Erika Choperena គឺជាប្រពន្ធរបស់ខ្សែប្រយុទ្ធជួមុខរបស់បារាំង កីឡាករ Antoine Griezmann ។
Amine Gulse
អតីតបវរកញ្ញាតួកគីនាង Amine Gulse បច្ចុប្បន្នជាមិត្តស្រីរបស់កីឡាករ Mesut Ozil របស់អាល្លឺម៉ង់ ។
Ruby Mae
កញ្ញា Ruby Mae គឺជាមិត្តស្រីរបស់ខ្សែបម្រើស្លាបរបស់អង់គ្លេសកីឡាករ Dele Alli ហើយនាងក៏ជា Supermodel មួយរូបផងដែរ ។
Pilar Rubio
Sergio Ramos គឺជាខ្សែការពារដ៏សំខានរបស់អេស្ប៉ាញដែលមានប្រពន្ធឈ្មោះថា Pilar Rubio ហើយពួកគេក៏មានកូន ៣ នាក់ផងដែរ ។
Sofia Balbi
Luis Suarez និងនាង Sofia Balbi បានរៀបការជាមួយគ្នាកាលពីឆ្នាំ ២០០៩ ហើយបច្ចុប្បន្នពួកគេមានកូនពីរនាក់ ។
Rebekah Vardy
នាង Rebekah Vardy បានជួបជាមួយខ្សែប្រយុទ្ធអង់គ្លេស Jamie Vardy នៅក្លឹបរាត្រីមួយកន្លែងនៅប្រទេសអង់គ្លេសកាលពីឆ្នាំ ២០១៤ ។
Pamela Anderson
តារាទូរទស្សន៍ឆ្នើមប្រចាំទសវត្សរ៍ទី ៩០ នាង Pamela Anderson ត្រូវបានគេស្គាល់ច្បាស់តាមរយៈតួអង្គក្នុងរឿង Baywatch និង ក៏ជាតារាម៉ូដែលដ៏ល្បីល្បាញផងដែរ បច្ចុប្បន្ននាងកំពុងមានទំនាក់ទំនងស្នេហាជាមួយកីឡាករបាល់ទាត់របស់បារាំង Adil Rami ដែលពួកគេមានវ័យខុសគ្នារហូតដល់ ១៨ ឆ្នាំ ( ខាងស្រីបង ) ។
Sabrina Kvist Jensen
abrina Kvist Jensen គឺជាប្រពន្ធរបស់ខ្សែបម្រើរបស់ Spurs និង ដាណឺម៉ាក កីឡាករ Christian Eriksen ។ Eriksen ថ្មីៗនេះបានអវត្តមានការប្រកួតបាល់ទាត់មិត្តភាព ព្រោះដើម្បីទៅមើលការសម្រាលកូនរបស់គាត់ជាមួយនឹង Jensen ។
Rebekah Cahill
Tim Cahill តារាជើងចាស់របស់អូស្ត្រាលីមានភរិយារឈ្មោះ Rebekah Cahill ។
តើអ្នកទាំងអស់គ្នាគិតថាប្រពន្ធ និង មិត្តស្រី របស់កីឡាកររូបណាមានសម្រស់ស្អាតជាងគេ ?
ដោយ៖តារា