
ក្រោយពីមានការផ្សព្វផ្សាយតាមប្រពន្ធ័ផ្សព្វផ្សាយផ្សេងៗ ជាពិសេសទៀតនោះបងប្អូនប្រជាពលរដ្ឋដែលគាត់មកទស្សនាបានថតរូបភាពផ្សព្វផ្សាយតាមប្រព័ន្ធសង្គមហ្វេសប៊ុក ពីមួយទៅមួយទើបធ្វើឱ្យមានការចាប់អារម្មណ៍ពីបងប្អូនប្រជាពលរដ្ឋគ្រប់ទិសទី បានជំរុញអោយគាត់អញ្ជើញមកទស្សនានៅតំបន់អភិរក្សបឹងស្នេហ៍ទួលព័ន្ធតាឡី ដែលស្ថិតនៅក្នុងឃុំធាយ ស្រុកបាភ្នំ ខេត្តព្រៃវែង ដែលមានចម្ងាយពីទីរួមខេត្តប្រមាណជាង ២០គីឡូម៉ែត្រ តំបន់អភិរក្សបឹងស្នេហ៍ទូពាន់តាឡីនេះ គឺមានទំហំដីប្រមាណជាង ៨២ហិចតា ហើយមានសត្វជាច្រើនប្រភេទដែលកំពុងតែបង្ហាញខ្លួនដល់បងប្អូនប្រជាពលរដ្ឋដែលគាត់អញ្ជើញមកទស្សនាយ៉ាងច្រើន ដែលមើលទៅច្រាលភ្នែកតែម្តង ភ្ញៀវទេសចរណ៍ដែលគាត់អញ្ជើញមកនោះដោយគាត់មិននឹកស្មានថានៅក្នុងតំបន់នេះមានសត្វច្រើនយ៉ាងដូច្នេះនោះទេ ។
តំបន់អភិរក្សបឹងស្នេហ៍ទួលពាន់តាឡីនេះ បាននិងកំពុងបង្ហាញខ្លួនដល់ភ្ញៀវទេសចរជាតិដែលគាត់អញ្ជើញមកទស្សនាហើយក៏ជាផ្នែកមួយក្នុងការផ្ដល់នៅសេដ្ឋកិច្ចដល់ប្រជាពលរដ្ឋដែលគាត់ស្ថិតនៅក្នុងតំបន់នោះ ក្នុងការប្រកបមុខរបររកស៊ីលក់ដូរនូវមុខទំនិញផ្សេងៗសម្រាប់តម្រូវបម្រើតម្រូវការរបស់ភ្ញៀវទេសចរជាតិដែលគាត់អញ្ជើញមកទស្សនានៅតំបន់បឹងស្នេហ៍ទួលពាន់តាឡីនេះ គឺជាការកាត់បន្ថយភាពក្រីក្រមួយចំណែករបស់បងប្អូនប្រជាពលរដ្ឋនោះផងដែរ។ នៅក្នុងនោះដែរបងប្អូនប្រជាពលរដ្ឋដែលគាត់អញ្ជើញមកទស្សនានៅតំបន់អភិរក្សបឹងស្នេហ៍ នេះគាត់បានសម្ដែងនូវទឹកចិត្តសប្បាយរីករាយ និងស្មុគស្មាញដោយតំបន់មួយនេះមានសត្វជាច្រើនដែលកំពុងតែមកពពាក់ពពូនរស់នៅលើដីទួលនេះ ។
សូមបញ្ជាក់ផងដែរថា នៅតំបន់ទួលពាន់តាឡីនេះកាលពីមុនមិនសូវសម្បូរសត្វប៉ុន្មាននោះទេគ្រាន់តែវាចេញចូលតែមិននៅជាប់ទេ ទើបតែរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះគឺថាសត្វបាននាំគ្នាមកនៅតំបន់នេះយ៉ាងច្រើនដែលធ្វើឲ្យជាទស្សនីយភាពមួយដ៏ទាក់ទាញសំរាប់ភ្ញៀវជាតិដែលគាត់អញ្ជើញមកទស្សនានៅក្នុងតំបន់នោះ។ លោក ប៉ាន់ យន ដែលជាប្រធានសហគមន៍ក៏បានលើកឡើងដែរថាជារៀងរាល់ថ្ងៃសុក្រ សៅរ៍ អាទិត្យគឺសម្បូរភ្ញៀវមកទស្សនាច្រើនមែនទែនដោយពេលខ្លះស្ទើរតែរកកន្លែងចតរថយន្តមិនបាន ខ្វះទូកសំរាប់ដឹកភ្ញៀវទៅទស្សនានោះទៀតផង។ ក្នុងនោះដែរក៏សូមសំណូមពរដល់បងប្អូនភ្ញៀវទេសចរណ៍ដែលគាត់អញ្ជើញមកទស្សនានៅទួលពាន់តាឡី ដែលជាតំបន់អភិរក្សសត្វស្លាបនេះ គឺត្រូវជួយអភិរក្សទាំងអស់គ្នាដោយមិនត្រូវបង្កសំឡេងរំខានដល់សត្វ និងមិនត្រូវបរបាញ់សត្វសម្លាប់សត្វនៅនោះទេ ៕
ដោយ៖ ស្រស់