កាន់តែគ្រោះថ្នាក់ហើយ! រកឃើញករណីមនុស្សឆ្លងជម្ងឺ COVID-19 ជាលើកដំបូង នៅក្នុងប្រទេសហូឡង់

59688
  • វិទ្យាស្ថានសុខភាពសាធារណៈជាតិហូឡង់បានប្រកាសថា បានរកឃើញករណីដំបូងនៃជំងឺ COVID-19 នៅក្នុងប្រទេសហូឡង់លើបុរសម្នាក់ដែលបានធ្វើដំណើរទៅភាគខាងជើងប្រទេសអ៊ីតាលី ដែលជាតំបន់រងគ្រោះខ្លាំងបំផុតនៅអឺរ៉ុប ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Channel News Asia ។

    តាមប្រភពពីវិទ្យាស្ថានសុខភាពសាធារណៈជាតិហូឡង់បានបន្តថា បុរសម្នាក់ដែលមានប្រវត្តិធ្វើដំណើរទៅប្រទេសអ៊ីតាលី ត្រូវបានធ្វើតេសរកឃើញថាមានផ្ទុកជំងឺ COVID-19 ខណៈមនុស្សផ្សេងទៀតដែលបានធ្វើដំណើរជាមួយបុរសម្នាក់នោះ មិនមានឆ្លងមេរោគនេះឡើយ ហើយពេលនេះអ្នកដែលមានផ្ទុកជំងឺ CCOVID-19 ម្នាក់នោះកំពុងទទួលការព្យាបាលដាច់ដោយឡែកនៅក្នុងមន្ទីរពេទ្យមួយនៅភាគខាងត្បូងទីក្រុងធីលប៊ើក (Tilburg) ។

    សូមបញ្ជាក់ថា ក្រៅពីចិនដីគោកមានប្រទេសនិងតំបន់ជាង ៤០ លើពិភពលោក បានរាយការណ៍ពីការឆ្លងមេរោគ COVID-19 ខណៈអង្គការសុខភាពពិភពលោក WHO ក៏ បានព្រមានពីការឆ្លងនៅតាមប្រទេសដទៃទៀតអាចនឹងបន្តកើនឡើងយ៉ាងគំហុក ៕

    ដោយ៖ បូណា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី