
Cristiano Ronaldo ដែលធ្លាប់ប្រកួត El Clasico ជាច្រើនលើក មុននឹងប្ដូរមកលេងនៅ Juventus កាលពីរដូវក្ដៅឆ្នាំ២០១៨ បាននិយាយប្រាប់សារព័ត៌មាន Sky Sports Italia ថាការប្រកួតរវាង Juventus ជាមួយ Inter Milan គឺដូចគ្នានឹងការប្រកួត El Clasico ដែរ ។
ខ្សែប្រយុទ្ធដែលទើបឈានចូលវ័យ ៣៥ឆ្នាំរូបនេះបាននិយាយថា៖ “ការប្រកួតនេះ ( Juve ប៉ះ Inter) ដូចគ្នានឹងការប្រកួតរវាង Barcelona ជាមួយ Real Madrid ដែលប្រកួតក្នុងពេលទន្ទឹមគ្នានេះដែរ ។ ខ្ញុំចូលចិត្តការប្រកួតជាមួយក្រុមខ្លាំងៗដូចជា Inter, AC Milan និង Lazio ។ នេះជាការប្រភេទការប្រកួតដែលកីឡាករចង់ចូលរួម ។ យើងនឹងប៉ះជាមួយក្រុមខ្លាំង និងអ្នកចាត់ការឆ្នើមនៅថ្ងៃអាទិត្យនេះ ” ។
សូមជម្រាបឱ្យដឹងផងដែរថា ខ្លាចាស់ Cristiano Ronaldo នឹងត្រូវដឹកនាំក្លឹប Juventus ទទួលក្រុមប្រជែងជើងឯក Inter Milan ដែលខុសគ្នាត្រឹមតែ ៦ពិន្ទុនៅក្នុងតារាងលីគកំពូលអ៊ីតាលី Serie A នេះ ជើងទី២ នៅព្រឹកយប់ថ្ងៃទី១៤ ខែឧសភាខាងមុខ (ការពិតទៅជំនួបនេះគឺគ្រោងធ្វើឡើងនៅយប់ថ្ងៃអាទិត្រទី០១ ខែមីនានេះ ប៉ុន្តែបែជាត្រូវលើកថ្ងៃវិញ ដោយសារការផ្ទុះមេរោគ Covid-19 ខ្លាំងនៅអ៊ីតាលី) ៕
ដោយ៖ តារា