តារាជើងស៊ុតទាំង៣រូបនេះ ប្រហែលជាមិនរួចខ្លួនរបស់ R.Madrid នោះទេ ជាពិសេសព្រះយូឡាយចាប់ជាតិ

59244
  • Real Madrid បានកំណត់អត្តសញ្ញាណខ្សែប្រយុទ្ធរបស់ក្រុម Borussia Dortmund គឺ Erling Haaland ជាគោលដៅនៃការផ្ទេរកីឡាករនៅរដូវក្តៅដំបូងរបស់ពួកគេ ។ នេះបើយោងតាមរបាយការណ៍របស់ការសែតអេស្ប៉ាញ Marca

    ក្រុមស្ដេចស Real Madrid រីករាយនឹងទំនាក់ទំនងល្អជាមួយក្លិបយក្សអាឡឺម៉ង់ ហើយមានទំនុកចិត្តក្នុងការចរចាកិច្ចព្រមព្រៀងសម្រាប់កីឡាករវ័យ ១៩ ឆ្នាំនៅពេលទីផ្សារបើកដំណើរការឡើងវិញនៅពេលចុងបញ្ចប់រដូវកាល ។ ប្រសិនបើ Dortmund ព្រមឱ្យតារាជើងស៊ុតរូបនេះចាកចេញទៅកាន់ប្រទេសអេស្ប៉ាញនារដូវក្ដៅខាងមុខនេះមែន នោះក្រុមជើងឯកពានរង្វាន់ UCL ១៣សម័យកាលអាចនឹងអនុញ្ញាតឱ្យខ្សែការពារវ័យក្មេង Achraf Hakimi ផ្លាស់ទៅកីឡដ្ឋាន Westfalenstadion ជាអចិន្ត្រៃយ៍ជាថ្នូរនឹងការខ្ចីជើងបច្ចុប្បន្នរបស់គាត់ ។

    ទោះជាយ៉ាងណាក៏ដោយក្រុមយក្សក្របខណ្ឌ LaLiga ក្លឹប Real Madrid ក៏ចាប់អារម្មណ៍ផងដែរចំពោះខ្សែប្រយុទ្ធកំពុងលេចធ្លោ Timo Werner របស់ក្រុម RB Leipzig និងខ្សែប្រយុទ្ធអាហ្សង់ទីនរបស់ Inter Milan កីឡាករ Lautaro Martinez ខ្លាំងផងដែរ ប៉ុន្តែព្រះយូឡាយចាប់ជាតិ Haaland គឺជាជម្រើសដំបូងរបស់ក្រុមលោក Zinedine Zidane ក្នុងការទទួលភារកិច្ចលេខ ៩ ជំនួស Karim Benzema នៅកីឡដ្ឋាន Santiago Bernabeu នាពេលអនាគត ៕

    ដោយ៖ តារា

    ប្រភព :
    Goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី