មិនមែនលំៗទេ! ខ្លាចាស់ Ronaldo ៖ ខ្ញុំទៅ Juventus គឺដើម្បីរកគ្រាប់ និងបំបែកកំណត់ត្រា

125881
  • កីឡាករ Cristiano Ronaldo សប្បាយចិត្តជាមួយជីវិតនៅ Juventus ហើយកំពុងតែព្យាយាមដេញបំបែកកំណត់ត្រាជាច្រើនបន្ថែមទៀត មុនពេលពិចារណាផ្លាស់ចេញពីក្លិបយក្ស Serie A មួយនេះ ។

    ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្កាល់ និងជាម្ចាស់ពាន Ballon D’or ចំនួន ៥ សម័យកាលបានធ្វើការផ្លាស់ទៅចូលរួមជាមួយក្រុមសេះបង្កង់ Juventus ដ៏គួរឱ្យភ្ញាក់ផ្អើលកាលពីរដូវក្តៅឆ្នាំ ២០១៨ ក្នុងតម្លៃផ្ទេរចំនួន ១០០លានអឺរ៉ូ បន្ទាប់ពីសម្រេចចិត្តបញ្ចប់អនុស្សាវរីយ៍ដ៏អស្ចារ្យរយៈពេល ៩ ឆ្នាំជាមួយ Real Madrid ។

    ទោះបីជាពេលនេះមានអាយុ ៣៥ ឆ្នាំហើយក្តី Ronaldo នៅតែអាចរក្សាបាននូវស្តង់ដារក្នុងនាមជាកីឡាករកំពូលដ៏គួរឱ្យកត់សម្គាល់នៅក្នុងប្រទេសអ៊ីតាលី ដោយរកបាន ៥៣ គ្រាប់ក្នុងការបង្ហាញខ្លួន ៧៤ លើកសម្រាប់ Juventus រួមជាមួយនឹងការបំបែកកំណត់ត្រាជាច្រើនរាប់មិនអស់ ។ ខ្លាចាស់រូបនេះនៅជាប់កុងត្រាជាមួយទីក្រុងទូរីន រហូតដល់ឆ្នាំ ២០២២ ហើយម្ចាស់ពានរង្វាន់ស្បែកជើងមាសអឺរ៉ុប ៤ សម័យកាលមិនទាន់គិតពីការផ្លាស់ប្តូរទេសភាពថ្មីនោះទេ ។

    Ronaldo បានប្រាប់ទូរទស្សន៍ Sky Sports ថា៖ “ ខ្ញុំសប្បាយចិត្តណាស់ ។ ខ្ញុំស្ថិតក្នុងក្លឹបល្អបំផុតនៅអ៊ីតាលី ខ្ញុំលេងជាមួយកីឡាករឆ្នើមៗ ។ ខ្ញុំសប្បាយចិត្តដែលយើងឈ្នះពានរង្វាន់កាលពីឆ្នាំមុន ហើយឆ្នាំនេះខ្ញុំក៏សង្ឃឹមឈ្នះដែរ ។ ក្នុងនាមជាបុគ្គលម្នាក់ ខ្ញុំពិតជាសប្បាយចិត្តណាស់ ។ ខ្ញុំបានទៅ Juventus ដើម្បីរកគ្រាប់បាល់បញ្ចូលទី និងប្រឹងប្រែងអស់ពីសមត្ថភាព ហើយខ្ញុំពិតជារីករាយណាស់ ” ៕

    ដោយ៖ តារា

    ប្រភព :
    Goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី