
ក្លឹបសូលទីឡូអង្គរដែលជាក្លឹបរបស់តារាបាល់ទាត់ឆ្នើមរបស់ជប៉ុន Keisuke Honda បានឡើងមកលេងលីគកំពូលកម្ពុជាលើកដំបូងរបស់ខ្លួននារដូវកាលថ្មីនេះ ។
ក្លឹបមួយនេះបានព្យាយាមនាំយកកីឡាករបរទេស និង កីឡាករជាតិ ជាច្រើនរូបដើម្បីប្រកួតប្រជែងលីគកំពូលនាខែ មីនា ខាងមុខនេះ ។
ក្លិបបាល់ទាត់ សូលទីឡូអង្គរទើបតែបានចុះកិច្ចសន្យាអាជីព ជាមួយកីឡាករជនជាតិខ្មែរមួយរូបទៀតហើយ ដែលជាអតីតកីឡាករក្លឹបណាហ្កាវើល៍ គឺ៖
– កីឡាករ ៖ ប្រាក់ ចាន់រតនា
– ថ្ងៃខែឆ្នាំកំណើត ៖ ១៦-តុលា-១៩៩៣
– ទីកន្លែងកំណើត ៖ ខេត្តកំពត
– តួនាទី ៖ ខ្សែប្រយុទ្ធ
– ជនជាតិ ៖ ខ្មែរ
– អតីតក្លិប ៖ ណាហ្កាវើល៍
– បទពិសោធន៍ ៖ ជម្រើសជាតិកម្ពុជា អាយុក្រោម ១៩ឆ្នាំ
ហើយអ្នកគាំទ្រក្នុងវិស័យបាល់ទាត់ជឿជាក់ថាក្លឹបមួយនេះគឺជាក្លឹបគូប្រកួតប្រជែញខ្លាំងមួយក្នុងចំណោមក្លឹបទាំង ១២ ។
ដោយ៖ តារា