ទីបំផុត Liverpool ស្គាល់ភាពបរាជ័យជាលើកដំបូងរបស់ខ្លួនហើយ ខណះពានមាសត្រូវរលាយដូចអំបិលត្រូវទឹក

80519
  • ទីបំផុតក្រុមឡើងជើង Liverpool ស្គាល់ពាក្យបរាជ័យជាលើកដំបូងរបស់ខ្លួនហើយក្នុងរដូវកាលនេះ នៅក្នុងក្របខណ្ឌពានរង្វាន់ Premier League ។

    បន្ទាប់ពីឆ្លងកាត់ការប្រកួតចំនួន ២៧ លើកកន្លងមកនៃពានរង្វាន់លីគកំពូលអង់គ្លេស (ក្របខណ្ឌ Premier League)  រដូវកាល ២០១៩/២០២០ ហង្សក្រហម Liverpool មិនស្គាល់ភាពបរាជ័យទាល់តែសោះ ដោយស្មើរតែមួយក្របកួតប៉ុណ្ណោះជាមួយក្រុមបិសាចក្រហម Manchester United កាលពីជើងទី១ ។

    ហើយការរំពឹងឈ្នះពានមាសនារដូវកាលនេះ (ពានមាស គឺត្រូវប្រគល់ជូនក្លឹបណាដែលធ្វើការប្រកួតមិនចាញ់សោះក្នុងមួយរដូវកាលនៃក្របខណ្ឌ Premier League ) សម្រាប់ក្រុមរបស់លោក Jurgen Klopp ប្រៀបដូចជាក្រមួនត្រូវថ្ងៃ ក្រោយភ្លាត់ចាញ់ក្រុមក្បែបាត់តារាង Watford FC ក្នុងលទ្ធផល ០ទល់នឹង៣ ដែលជាបរាជ័យលើកដំបូងបំផុតរបស់ Liverpool ក្នុងរដូវកាលនេះនៅលីគកំពូលអង់គ្លេស ។

    គួជម្រាបផងដែរថា ក្រុមហង្សក្រហម Liverpool កំពុងឈរនៅកំពូលតារាងនៃក្របខណ្ឌ Premier League ដោយបច្ចុប្បន្នមាន ៧៩ ពិន្ទុនៅក្នុងដៃ បន្ទាប់ពីឆ្លងកាត់ ២៨ ប្រកួត ស្មើរ ១ ដង និងចាញ់ ១ ប្រកួតកាលពីយប់មិញនេះ ដោយវ៉ាដាច់ក្រុមលេខ២ ដែលជាក្រុមការពារតំណែងជើងឯក មេឃខៀវ Manchester City រហូតដល់ ២២ ពិន្ទុ ( តែ Man City នៅសល់មួយប្រកួតក្នុងដៃ ) ៕

    ដោយ៖ តារា

    ប្រភព :
    Goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី