Covid-19៖ ស្ថានភាពនៅចិននៅតែធ្ងន់ធ្ងរ ខណះអ្នកស្លាប់កើនដល់២,៩២០នាក់និងអ្នកឆ្លងជិត៨ម៉ឺននាក់

67754
  • បើយោងតាមការចេញផ្សាយដោយសារព័ត៌មានចិនស៊ីនហួរ (Xinhua) នាព្រឹកថ្ងៃអាទិត្យ ទី១ ខែមីនា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាលចិន បានចេញមកបញ្ជាក់របាយការណ៍ប្រចាំថ្ងៃ ដោយក្នុងនោះមនុស្សស្លាប់ដោយសារតែជម្ងឺឆ្លង COVID-19 នៅទូទាំងប្រទេស បានកើនឡើងដល់ ២,៩២០ នាក់ និងអ្នកដែលបានឆ្លងជម្ងឺនេះសរុបកើនដល់ ៧៩,៨២៤ ករណី ។

    នៅក្នុងរយៈពេលពេញមួយថ្ងៃសៅរ៍ ទី២៩ ខែកុម្ភៈម្សិលមិញនេះ ចំនួនមនុស្សសុរប ៥៧៣ នាក់បន្ថែមទៀត ត្រូវបានក្រុមគ្រូពេទ្យចិនធ្វើតេស្តឃើញលទ្ធផលវិជ្ជមាន ចំពោះមេរោគ COVID-19 ខណៈអ្នកជំងឺសរុប ៣៥ នាក់ក៏បានបាត់បង់ជីវិតនាថ្ងៃដដែលនោះផងដែរ នៅក្នុងបណ្តាខេត្ត និងតំបន់ចំនួន ៣១ ទូទាំងប្រទេសចិន ៕

    ដោយ៖ រ៉ាយូ

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី