ជម្រាបថាគ្មាន Ronaldo ទេបាទ! Zidane ថា ជំនួបខ្លាស៊ីគោយប់នេះ គឺជាការប្រកួតដ៏ឆ្ងាញ់បំផុត

214755
  • លោក Zinedine Zidane បានអំពាវនាវឱ្យក្រុម Real Madrid របស់លោករួមគ្នានៅព្រឹកយប់ថ្ងៃអាទិត្យនេះក្នុងជំនួប EL Clasico ដើម្បីប្រជែងយកកៅអីកំពូលតារាងក្របខណ្ឌ LaLiga ពី Barcelona ឱ្យបាន ។

    គួរជម្រាបថា ក្រុមអធិរាជស Real Madrid មិនទាន់ដែលស្គាល់ពាក្យថាឈ្នះសោះពីការប្រកួត ៣ លើកចុងក្រោយរបស់ពួកគេ ដោយក្នុងនោះស្មើរ ១ប្រកួតជាមួយក្រុម Celta Vigo ២-២ និងចាញ់ក្រុម Levante ១-០ នៅ LaLiga រួមជាមួយការបរាជ័យក្រោមថ្វីជើងក្រុមខ្លាំងអង់គ្លេសមេឃខៀវ Manchester City កាលពីពាក់កណ្ដាលសប្ដាហ៍មុនក្នុងលទ្ធផល ១-២ នៃជំនួបជើងទី១ វគ្គ ១៦ក្រុម Champions League ។

    នៅក្នុងសន្និសីទសារព័ត៌មានមុនការប្រកួតដ៏កក្រើកដែលជំនួបរវាង Real Madrid និង Barcelona លោក Zidane បាននិយាយថា៖ “ វាគឺជាពេលវេលាដ៏ឆ្ងាញ់មួយ ពីព្រោះយើងមិនបានឈ្នះនៅក្នុងពហុកីឡដ្ឋានរបស់យើងទេ សម្រាប់ ៣ ប្រកួតចុងក្រោយនាពេលបច្ចុប្បន្ន ។ ប៉ុន្តែអ្នកដែលស្គាល់បាល់ទាត់ដឹងថារឿងទាំងនេះអាចកើតឡើង ។ យើងត្រូវការការគាំទ្រជាវិជ្ជមាន ។ យើងមិនស្តាប់អ្វីដែលកំពុងត្រូវបាននិយាយទេ យើងត្រូវការអ្នកគាំទ្ររបស់យើងជាមួយយើងចាប់ពីនាទីដំបូងរហូតដល់នាទីចុងក្រោយ ” ។

    គ្រូបង្វឹកឈ្នះពាន UCL ៣ រដូវកាលជាប់ៗគ្នារូបនេះបានបន្តថា៖ “ ខ្ញុំយល់ថាមនុស្សអាចមានការរំខាន ប៉ុន្តែយើងត្រូវការអ្នកគាំទ្ររបស់យើង ហើយយើងនឹងផ្តល់អ្វីគ្រប់យ៉ាង ។ អ្នករាល់គ្នាអាចរិះគន់ហើយនេះជាអ្វីដែលប្រព័ន្ធផ្សព្វផ្សាយធ្វើ ។ យើងចាញ់ពីរប្រកួត ហើយខ្ញុំនឹងរងការរិះគន់ ។ ខ្ញុំបាននិយាយរួចមកហើយថាវាមិនមានអ្វីថ្មីទេ ។ អ្វីដែលខ្ញុំត្រូវធ្វើគឺបន្តទៅមុខទៀត ។ ខ្ញុំមានកីឡាកររបស់ខ្ញុំដែលល្អបំផុត ហើយយើងនឹងព្យាយាមចេញពីពេលវេលាដ៏អស្ចារ្យនេះឆ្ពោះទៅមុខ ” ៕

    ដោយ៖ តារា

    ប្រភព :
    Marca
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី