Idol! Spurs នឹងយក Son ទៅដាក់ដាច់ដោយឡែកពីគេ ក្រោយត្រឡប់មកពីកូរ៉េខាងត្បូងវិញ

67717
  • យោង​តាម​សារព័ត៌មានអង់គ្លេស ក្លឹប​ Tottenham Hotspur មានជំនឿយ៉ាងមុតមាំថា Heung-Min Son នឹងមិនមានឆ្លងមេរោគកូរ៉ូណា ឬ Covid-19 នោះទេ ។

    ប៉ុន្តែខាងក្លឹប រីករាយ​នឹងសហការជាមួយអ្នក​ជំនាញ ដើម្បីតាមដាន​ពីស្ថានភាពរបស់កីឡាករកូរ៉េខាងត្បូងម្នាក់នេះ ។ Son ត្រូវរំពឹងទុក​ថា នឹងត្រូវដាក់ឲ្យ​នៅដាច់ដោយឡែក ក្នុងផ្ទះរបស់គេ​ដោយ​មានការ​ឃ្លាំមើល​ពីអ្នក​ជំនាញផ្នែក​សុខាភិបាល​ផងដែរ ។ Heung-min Son នឹងត្រូវអវត្តមានពីការប្រកួតរហូតដល់ចប់រដូវកាល ដោយ​សារបញ្ហា​របួស​ដៃធ្ងន់ធ្ងរ ដែល​ដូចទៅនឹងរបួស​ចាស់​ដ៏ធ្ងន់ធ្ងរ កាលពីឆ្នាំ ២០១៧ ។ ប្រការនេះហើយ ទើប​ក្លឹប​បាន​ព្រមព្រៀងឲ្យ Son ទៅធ្វើការ​វះកាត់ និងសម្រាកព្យាបាល ក្នុង​ផ្ទះនៅប្រទេសកូរ៉េខាងត្បូងរបស់គេ ។

    ក្រោយ​វះកាត់រួចខ្សែប្រយុទ្ធវ័យ ២៧ឆ្នាំរូបនេះត្រូវរំពឹងថា ត្រឡប់មក​កាន់ប្រទេសអង់គ្លេសវិញ ដើម្បី​តាមដាន​ពីស្ថានភាពរាងកាយ និងប្រើប្រាស់​ឧបករណ៍ជំនួយ​ខ្លះៗ ដើម្បីធ្វើយ៉ាងណាឲ្យ​គេ​អាចចូលរួមហ្វឹកហាត់វិញបាន ។ ខាងក្លឹប Spurs មានសុទិដ្ឋិនិយមថា ប្រសិនបើ​មានឧបករណ៍ជំនួយ​ល្អ នោះ Son អាចនឹងត្រូវបាន​ចូលលេងវិញ មុនពេលចប់រដូវកាលបាន ៕

    ដោយ៖ តារា

    ប្រភព :
    foxsports
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី