ជក់ចិត្តណាស់! Real Madrid បំបាក់ Barcelona ក្នុងលទ្ធផល ២-០ ក្រោមឥទ្ធិពលរបស់ Ronaldo

498434
  • Real Madrid បានបំបាក់ក្រុម Barcelona ក្នុងលទ្ធផល ២ ទល់នឹង ០ ហក់ឡើងទៅឈរនៅកំពូលតារាងក្របខណ្ឌ LaLiga ។

    ជំនួប El Clasico កាលពីព្រឹកយប់មិញពិតស្វិតស្វាញជក់ចិត្តខ្លាំងមែនទែន ដោយមានការវាយបកគ្នាទៅវិញទៅមកមិនសន្សំសំចៃ ។ ក្នុងតង់ទី១ ក្រុមទាំងពីមិនអាចរកគ្រាប់បញ្ចូលទីគ្នាទៅវិញទៅមកបាននោះទេ បើទោះបីជាបានស៊ុតគ្នាមិនប្រណីយ៉ាងណាក៏ដោយ ។

    ចូលដល់តង់ទី២ ក្រុមទាំងពីក៏បន្តវាយសម្រុកគ្នាមិនស្រាក់មិនស្រាំសោះ ប៉ុន្តែនៅនាទីទី៧១ តារាវ័យក្មេងប្រេស៊ីល Vinicius Junior បានអូសស៊ុត ១គ្រាប់ធ្វើឱ្យក្រុមម្ចាស់ផ្ទះនាំមុខបណ្ដោះអាសន្ន ខណះជិតបញ្ចប់ការប្រកួតទៅហើយក្នុងនាទីទី ៩០+២ កីឡាករបម្រុង Mariano Diaz ក៏បានបន្ថែមមួយគ្រាប់ទៀតឱ្យក្រុមលោក Zinedine Zidane ល្មមគ្រប់គ្រាន់យក ៣ ពិន្ទុឡើងទៅឈរនៅកំពូលតារាងសារជាថ្មី ដោយមាន ១ ពិន្ទុលើសក្រុមអ្នកមានបុណ្យ Barcelona ៕

    ដោយ៖ តារា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី