
កាសែត Daily Mail បានរាយការណ៍ថាក្លឹបអធិរាជស Real Madrid បានបើកការដេញថ្លៃក្នុងតម្លៃ ៥៧ លានអឺរ៉ូ ( ៦៧ លានដុល្លារអាមេរិក ) សម្រាប់អ្នកចាំទីរបស់ក្លឹប AS Roma Alisson Becker ។
ទោះបីជាយ៉ាងណាក៏ដោយក្លឹប Roma មិនមានបំណងចង់លក់អ្នកចាំទីរបស់ប្រេស៊ីលនោះទេ ខណះក្លឹបហងក្រហម Liverpool បានដេញថ្លៃរួចម្ដងមកហើយកាលពីរដូវក្តៅនេះក្នុងតម្លៃ ៨៥ លានអឺរ៉ូ ។ ក្លឹប Real Madrid ក៏កំពុងចាប់អារម្មណ៍អ្នកចាំទីដៃស្អិត Thibaut Courtois របស់ក្លឹបតោខឿវ Chelsea ផងដែរ ៕
ដោយ៖តារា