កូរ៉ូណាវីរុស៖ ចំនួនមនុស្សស្លាប់កើនជិតដល់ ៣ ពាន់នាក់និងអ្នកឆ្លងលើស ៨ ម៉ឺននាក់ នៅចិន

64461
  • បើយោងតាមការចេញផ្សាយដោយសារព័ត៌មានចិនស៊ីនហួរ (Xinhua) នាព្រឹកថ្ងៃច័ន្ទ ទី២ ខែមីនា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាលចិន បានចេញមកបញ្ជាក់របាយការណ៍ប្រចាំថ្ងៃ ដោយក្នុងនោះមនុស្សស្លាប់ដោយសារតែជម្ងឺឆ្លង COVID-19 នៅទូទាំងប្រទេស បានកើនឡើងដល់ ២,៩៦២ នាក់ និងអ្នកដែលបានឆ្លងជម្ងឺនេះសរុបកើនដល់ ៨០,០២៦ ករណី ។

    នៅក្នុងរយៈពេលពេញមួយថ្ងៃអាទិត្យ ទី១ ខែមីនាម្សិលមិញនេះ ចំនួនមនុស្សសុរប ២០២ នាក់បន្ថែមទៀត ត្រូវបានក្រុមគ្រូពេទ្យចិនធ្វើតេស្តឃើញលទ្ធផលវិជ្ជមាន ចំពោះមេរោគ COVID-19 ខណៈអ្នកជំងឺសរុប ៤២ នាក់ក៏បានបាត់បង់ជីវិតនាថ្ងៃដដែលនោះផងដែរ នៅក្នុងបណ្តាខេត្ត និងតំបន់ចំនួន ៣១ ទូទាំងប្រទេសចិន ៕

    ដោយ៖ រ៉ាយូ

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី