
នាយកផ្នែកទំនាក់ទំនងក្លឹប Barcelona លោក Guillermo Amor បានអះអាងថា ក្រុម Real Madrid មិនសក្តិសមឈ្នះជំនួប EL Clasico កាលពីរាត្រីថ្ងៃអាទិត្យនេះនោះទេ ។
ក្រុមស្ដេចស Real Madrid របស់លោក Zinedine Zidane បានហក់ឡើងទៅឈរនៅលើកំពូលតារាងនៃលីគកំពូលអេស្ប៉ាញ (ក្របខណ្ឌ LaLiga) បន្ទាប់ពីទទួលជ័យជម្នះ ២-០ លើក្រុមគូសត្រូវស្លាប់រស់ Barcelona នៅក្នុងផ្ទះរបស់ខ្លួន ប៉ុន្តែលោក Amor មិនជឿជាក់ថា ជ័យជម្នះរបស់ Real Madrid លើក្រុមរបស់លោកកាលពីយប់មិញនេះ គឺមិនសក្ដិសមទាល់តែសោះ ។
បន្ទាប់ពីការប្រកួតលោក Amor បាននិយាយទៅកាន់ Movistar ថា៖ “ ពួកគេបានហក់ឡើង ហើយពួកគេបានបង្ខំយើង ។ គំនិតរបស់ពួកគេ គឺបញ្ឈប់ការប្រកួត ។ ពួកគេបានសង្កត់ និងបង្កើតឱកាស ។ វាពិតជាចំណាយច្រើនសម្រាប់យើង ប៉ុន្តែខ្ញុំគិតថាពួកគេ (Real Madrid) មិនសមនឹងទទួលបានជ័យជម្នះនេះទេ ។ យើងមានភាពលេចធ្លោ ប៉ុន្តែពួកគេវាយបកយើងយ៉ាងលឿន ” ៕
ដោយ៖ តារា