
Gerard Pique ជឿជាក់ថា Barcelona បានចាញ់ក្រុម Real Madrid ក្នុងទម្រង់លេងដ៏អាក្រក់បំផុតដែលគាត់បានជួបនៅ Santiago Bernabeu ខណៈដែលក្រុមអ្នកមានបុណ្យបានបរាជ័យក្នុងលទ្ធផល ២-០ ក្នុងជំនួប El Clasico កាលពីយប់ថ្ងៃអាទិត្យព្រឹកមិញនេះ ។
ការស៊ុតបញ្ចូលទីពីសំណាក់កីឡាករ Vinicius Junior និង Mariano Diaz បានជួយឲ្យ Real Madrid ទទួលបានជ័យជម្នះគួរឱ្យភ្ញាក់ផ្អើល នឹងយកបាន ៣ ពិន្ទុដែលអនុញ្ញាតឲ្យក្រុមម្ចាស់ផ្ទះលោតទៅឈរពី Barca ក្នុងនាមជាក្រុមកំពូលតារាងនៃក្របខណ្ឌ La Liga ។
ជាមួយនឹងការជាប់គាំងដោយគ្មានគ្រាប់បាល់នៅតង់ទី១ រវាងក្រុមទាំងពីរ ខ្សែការពារវ័យ ៣៣ឆ្នាំ Pique បានបង្ហាញថា គាត់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងជាមួយកម្រិតលេងទាបបំផុតពុំធ្លាប់មានរបស់ Real Madrid នៅក្នុងវគ្គដំបូង ហើយកីឡាកររូបនេះបង្ហាញពីការខកចិត្តដែលមិនបានទាញយកប្រយោជន៍នៅក្នុងរយៈពេលនោះ ។
Pique បាននិយាយក្រោយចប់ការប្រកួតថា៖ ” Real Madrid ក្នុងតង់ទី១ គឺជា Madrid ដ៏អាក្រក់បំផុតដែលខ្ញុំបានជួបនៅ Bernabeu ។ យើងខកខានឱកាសធ្វើបាបពួកគេ ។ យើងត្រូវតែលេងបានល្អជាងនៅតង់ទីពីរ ទោះយ៉ាងណាយើងបានបាត់បង់បាល់ ហើយពួកគេមានជំនឿចិត្តកាន់តែខ្លាំង ” ៕
ដោយ៖ តារា