សម្តេចតេជោថា អ្នកដែលបង្ហោះព័ត៌មានក្លែងក្លាយរឿង Covid-19 គឺជាក្រុមភេវករ

47996
  • សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន​ហៅ​អ្នកដែលបង្ហោះសារបំផុសព័ត៌មានថា មានអ្នកដូលស្លាប់កន្លងមកនេះជាគឺជាជនទុច្ចរិត ឬជាក្រុមភេវករ ។

    ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យអាស៊ីអឺរ៉ុបចំនួន ១,៥៨៩ នាក់ នៅព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០២០ នៅវិទ្យាស្ថានជាតិអប់រំ សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា អ្នកដែលបំផុសព័ត៌មានរឿងដួលស្លាប់ដោយសារជំងឺកូវីដ-១៩ នៅជាជន​ទុច្ចរិត ឬជាពួកភេវករ។ សម្តេចតេជោបានបញ្ជាក់ថា៖ “ព្រោះការបំផុសព័ត៌មានដួចជា​ការដួល ស្លាប់ដោយជំងឺកូវីដ នោះគ្មាននោះទេ ដោយសារជំងឺនេះ គ្មានការដួលស្លាប់នោះទេ កុំឆ្ងល់។ វាមិនមែនដើរតុកៗ ហើយដាច់សរសៃឈាមស្លាប់នោះទេ។ មនុស្សគង់តែស្លាប់ទេ ប៉ុន្តែខ្លះ ងាប់ក៏ទម្លាក់ទៅលើជំងឺកូវីដ បើត្រូវស្លាប់ទោះបីជាអត់មានជំងឺកូវីដក៏ស្លាប់ដែរ” ។
    សម្តេចតេជោនាយករដ្ឋមន្រ្ដីក៏បានលើកឡើងទៅកាន់អ្នកបំផុសព័ត៌មានថា បើបំផុសព័ត៌មានមិនពិតអីញ្ចឹងតើទទួលបានអ្វីមកវិញ។ ផ្ទុយទៅវិញបានត្រឹមតែបង្ក​ការភ័យខ្លាច​ចំពោះ​ប្រជាពលរដ្ឋ និងសម្រាប់ក្រុមគ្រួសារខ្លួនតែប៉ុណ្ណោះ។ សម្តេចតេជោជឿជាក់ថា ប្រជា​ពលរដ្ឋមិនមានការកត់ស្លុតរហូតដល់គ្រប់គ្រងខ្លួនមិនបាននោះទេ ទោះបីជាពេលដំបូង​ កើត​ឡើងនូវការចម្លងជំងឺកូវីដ ១៩ លើជនជាតិចិនបានធ្វើឱ្យម៉ាស់ឡើងថ្លៃ ដែលនាំឱ្យមានរឿង ម្តង។ ប៉ុន្តែបន្ទាប់ពីនេះមកធ្វើឱ្យប្រជាពលរដ្ឋសាបរលាបហើយ ។

    សម្ដេចតេជោបានថ្លែងថា បើសិនប្រជាពលរដ្ឋម្នាក់ៗដឹងខ្លួនឯងថាខ្លួនគ្មាន ក៏ត្រូវបន្ត​អនាម័យជាមួយសាប៊ូ ឬលាងអាល់កុល និងអនាម័យផ្ទះសម្បែងជារឿងល្អ។ សម្តេចតេជោ​ក៏បានអំពាវនាវដល់មនុស្សម្នាក់ៗរូប ត្រូវធ្វើការវាយបកចំពោះព័ត៌មានមិនពិត ដោយចាំ​តែ​ក្រសួងសុខាភិបាលបកស្រាយ ឬនាយករដ្ឋមន្ត្រីនិយាយមិនគ្រប់គ្រាន់នោះទេ ។
    សម្ដេចតេជោថ្លែងបញ្ជាក់ថា៖ “ម្នាក់ៗត្រូវធ្វើជាសកម្មជនប្រឆាំងព័ត៌មាមក្លែងក្លាយ ព្រោះ​​​ជាសុខភាពផ្ទាល់ខ្លួន បើគេថាខ្មែរឈឺអស់ហើយ អីញ្ចឹងតេជគុណ ឬពលរដ្ឋ​ម្នាក់ថា យើងគ្មានឈឺនោះទេ។ គេថាប្រជាជនថាឈឺអស់ហើយ យើងម្នាក់ៗមានរួចហើយ តបវិញ ថាមិនឈឺនោះទេ” ៕

    ដោយ៖ ស្រស់

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី