
តាមការផ្សាយរបស់ទូរទស្សន៍បរទេសបានឲ្យដឹងថា ប្រទេសបារំាងបានសម្រេចបិទសារមន្ទីរល៉ូវដ៏ល្បីមិនឲ្យមានការចូលទស្សនាកាលពីថ្ងៃអាទិត្យនេះ ដោយសារករណីនៃការឆ្លងជំងឺផ្លូវដង្ហើម មានការកើនចំនួននៅទូទំាងទ្វីបអ៊ឺរ៉ុប ដោយករណីនៃការស្លាប់ដោយសារជំងឺ Covid-19 នោះ មានជិត ៣០០០ នាក់ហើយ នៅទូទំាងពិភពលោក ។
មេរោគដ៏កាចសាហាវនោះ បានកើតមានលើមនុស្សចំនួនជាង ៨៨.០០០ នាក់ហើយ និងមាននៅជាង ៦០ ប្រទេសលើសកលលោកបានឆ្លងជម្ងឺនេះ ។
ដោយឡែកក្នុងប្រទេសអ៊ីតាលី ដែលជាប្រទេសមួយនៅទ្វីបអ៊ឺរ៉ុប ដែលទទួលរងគ្រោះខ្លំាងជាងគេ ចំនួននៃករណីកើតជំងឺនោះ បានកើនឡើងមួយជាពីរហើយ ៕
ដោយ៖ បូណា