កើតអី! ជំនួប EL Clasico កាលពីយប់ម៉ិញ អាចជាការប្រកួតចុងក្រោយរបស់ខ្លាកំណាច Ramos

226262
  • ជំនួបកំពូលរបស់ពិភពលោក EL Clasico រវាងក្លឹប Real Madrid និង Barcelona អាចជាការបង្ហាញខ្លួនជាលើកចុងក្រោយបង្អស់របស់ខ្សែការពារដ៏កំណាច Sergio Ramos នេះបើយោងតាមការចុះផ្សាយរបស់ការសែតអេស្ប៉ាញ Don Balon ។

    ប្រធានក្រុមអធិរាជស និងជម្រើសជាតិអេស្ប៉ាញ Sergio Ramos ដែលនឹងឈានដល់អាយុ ៣៤ ឆ្នាំនៅដំណាច់ខែមីនានេះ នឹងត្រូវផុតកុងត្រាជាមួយ Real Madrid នៅខែមិថុនាឆ្នាំ ២០២១ ហើយខ្សែការពារដែលកំពុងកាន់កាប់កំណត់ត្រាទទួលបានកាតក្រហមច្រើនបំផុតក្នុងប្រវត្តិសាស្ត្ររូបនេះកំពុងពិចារណាចាកចេញពីទឹកដី Santiago Bernabeu នៅចុងបញ្ចប់រដូវកាល ២០១៩/២០២០នេះ ក្រោយពីមិនសូវមានទំនាក់ទំនងល្អជាប្រធានក្លឹបលោកតា Florentino Perez នាមួយរយៈចុងក្រោយ ។

    សូមរម្លឹកថា Sergio Ramos បានក្លាយជារបងការពារដ៏រឹងមាំរបស់ Real Madrid បន្ទាប់ផ្ទេរពីក្លឹប Sevilla កាលពីឆ្នាំ២០០៥ ក្នុងតម្លៃបំបែកកំណត់ត្រាក្នុងនាមជាខ្សែការពារថ្លៃបំផុតនៅក្នុងប្រទេសអេស្ប៉ាញកាលពីគ្រានោះ ។ ក្រោយចំណាយអស់ ១៥ឆ្នាំនៅក្នុងទីក្រុងម៉ាឌ្រីដ Ramos បានជួយឱ្យក្លឹបឈ្នះពានរង្វាន់រាប់មិនអស់ រួមជាមួយការឈ្នះក្របខណ្ឌ LaLiga ចំនួន ៤ ដង និង Champions League ៤ លើកផងដែរ ៕

    ដោយ៖ តារា

    ប្រភព :
    Goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី