ចំនួនមនុស្សឆ្លងជម្ងឺកូរ៉ូណាវីរុសនៅកូរ៉េខាងត្បូង កើនឡើងជាង៤,២១២នាក់ ខណះ១ថ្ងៃឆ្លងជិត៥០០នាក់

83368
  • បើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃចន្ទ ទី០២ ខែមីនា ឆ្នាំ ២០២០ ឱ្យដឹងថា កូរ៉េខាងត្បូង បានប្រកាសនៅព្រឹកថ្ងៃចន្ទនេះថា បានរកឃើញអ្នកឆ្លងថ្មីនៃមេរោគ COVID-19 ចំនួន ៤៧៦នាក់បន្ថែមទៀត នាំឲ្យចំនួននៃការឆ្លងសរុបកើនដល់ ៤,២១២នាក់ នៅទូទាំងប្រទេស ។

    មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺកូរ៉េ (KCDC) បានឲ្យដឹងទៀតថា ក្នុងចំណោមករណីឆ្លងថ្មី ៤៧៦ ខាងលើ មាន ៣៧៧ករណីនៅក្រុងដេហ្គូ (Daegu) ស្ថិតនៅភាគអាគ្នេយ៍ ដែលជាកន្លែងផ្ទុះជំងឺនេះ និង ៦៨ករណីទៀតស្ថិតនៅខេត្តគ្យុងសាងខាងជើង ។អាជ្ញាធរសុខាភិបាលកូរ៉េខាងត្បូងក៏បានរាយការណ៍ទៀតថា ចំនួនអ្នកឆ្លង COVID-19 នៅពេលនេះកើនដល់ ៤,២១២នាក់ ខណៈចំនួនអ្នកដែលបានបាត់បង់ជីវិតកើនឡើងដល់ ២២នាក់ ។

    សូមបញ្ជាក់ថា កូរ៉េខាងត្បួងជាប្រទេសដែលមានសេដ្ឋកិច្ចធំបំផុតទី ១២ លើពិភពលោក ប៉ុន្តែធនាគារកណ្តាលរបស់ប្រទេសនេះបានព្រមានថា ការរីករាលដាលនៃជំងឺ COVID-19 ធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់សេដ្ឋកិច្ចកូរ៉េខាងត្បួងក្នុងរយៈពេលត្រីមាសទី១នេះ ៕

    ដោយ៖ បូណា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី