ថៃ ឥណ្ឌូនេស៊ី និង វៀតណាមគ្រោងដេញថ្លៃធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួត World Cup ២០៣៤

14438
  • ប្រទេសនៅអាស៊ានចំនួនបី គឺ ថៃ , ឥណ្ឌូនេស៊ី និង វៀតណាម អាចដាក់សំណើដេញថ្លៃធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួត FIFA World Cup ២០៣៤​ ។ សមាជិកគណៈកម្មាធិការប្រតិបត្តិរបស់ FIFA លោក Tengku Abdullah Sultan Ahmad Shah បាននិយាយថាស្ថាប័នគ្រប់គ្រងកីឡាបាល់ទាត់មកពីប្រទេសឥណ្ឌូណេស៊ី , ថៃ និង វៀតណាម បានសម្តែងការចាប់អារម្មណ៍របស់ពួកគេក្នុងការដេញថ្លៃរួមគ្នាសម្រាប់ការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ ២០៣៤ ។

    Image result for FIFA World Cupពាន FIFA World Cup

    ទន្ទឹមនឹងនេះដែរអតីតប្រធានសហព័ន្ធកីឡាបាល់ទាត់ម៉ាឡេស៊ី (FAM) បាននិយាយថាលោកមិនប្រាកដថាតើប្រទេសម៉ាឡេស៊ីអាចមានឱកាសរួមគ្នាដែរឬទេ ប៉ុន្តែការរំពឹងទុកនឹងរឹងមាំប្រសិនបើ FAM និង រដ្ឋាភិបាលយល់ព្រម។ លោកបន្តថា៖ “ឱកាសសម្រាប់យើង (អាស៊ាន) អាចទទួលបាននូវភាពខ្លាំងដោយសារប្រទេសបីទៅបួនអាចចែករំលែកដូចអ្វីដែលសហរដ្ឋអាមេរិក ម៉ិកស៊ិចកូ និង កាណាដា បានធ្វើដើម្បីឈ្នះការដេញថ្លៃនិងក្លាយជាម្ចាស់ផ្ទះ ២០២៦ “។

    Image result for FIFA World Cup 2026ការដេញថ្លៃ World Cup ២០២៦

    លោកបន្ថែមថា៖ “តាមពិតទៅពេលវេលាបានមកដល់សម្រាប់ប្រទេសក្នុងតំបន់អាស៊ានដើម្បីទទួលបានឱកាស ។ ក្នុងន័យនេះយើងសង្ឃឹមថាហេដ្ឋារចនាសម្ព័ន្ធ និង កម្លាំងនៃក្រុមកីឡាបាល់ទាត់អាស៊ាននឹងត្រូវបានពង្រឹងនៅពេលនោះ ។ យើងនៅសល់រយះពេល ១៦ ឆ្នាំទៀត វាគួរតែគ្រប់គ្រាន់ហើយ “។

    Image result for asean football federationអ្នកគ្រាំទ្រឥណ្ឌូនេស៊ី

    កាលពីខែកក្កដាឆ្នាំមុនអនុប្រធានសមាគមកីឡាបាល់ទាត់ឥណ្ឌូនេស៊ីលោក Joko Driyono បានប្រកាសថាប្រទេសនេះមានគោលបំណងធំធេងក្នុងការដឹកនាំក្រុមប្រទេសអាស៊ានក្នុងការរៀបចំព្រឹត្តិការណ៍ World Cup ឆ្នាំ ២០៣៤ ។  ថ្ងៃផុតកំណត់ដើម្បីចុះឈ្មោះដេញថ្លៃសម្រាប់ការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ ២០១៣៤ គឺនៅឆ្នាំ ២០១៦ ៕

    ដោយ៖តារា

    ប្រភព :
    football-tribe
    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី