នាយករដ្ឋមន្រ្តីកម្ពុជា ជម្រុញឱ្យពលរដ្ឋដើរកម្សាន្តទេសចរណ៍នៅក្នុងស្រុក និងសាកសណ្ឋាគារលំដាប់ផ្កាយ៥

30976
  • សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវឲ្យប្រជាពលរដ្ឋកម្ពុជាគួរតែងាកមកដើរកម្សាន្តក្នុងស្រុកវិញ ដើម្បីជួយលើកកម្ពស់ប្រជាពលរដ្ឋខ្លួននិងបានដឹងពីប្រវត្តិសាស្ត្ររបស់ខ្លួនផងដែរ ។
    ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យអាស៊ីអឺរ៉ុបចំនួន១,៥៨៩នាក់ ក្នុងនោះនារី ៦១៦នាក់ នៅវិទ្យាស្ថានជាតិអប់រំ នៅព្រឹកថ្ងៃទី ០២ ខែមីនា ឆ្នាំ២០២០ សម្តេចតេជោ បានមានប្រសាសន៍ថា ការដើរកម្សាន្តក្នុងស្រុក គឺបានជួយដល់ប្រជាពលរដ្ឋនៅតាមតំបន់ទេសចរណ៍នានាទូទាំងប្រទេស ពួកគាត់មានចំណូលសម្រាប់ចិញ្ចឹមជីវិត និងជួយលើកកម្ពស់សេដ្ឋកិច្ចជាតិ ។ការអំពាវនាវដល់ប្រជាពលរដ្ឋឲ្យងាកមកធ្វើដំណើរនៅក្នុងស្រុកនេះ ដោយសារតែបច្ចុប្បន្នចំនូនភ្ញៀវទេសចរមានការធ្លាក់ចុះខ្លាំង ដែលធ្វើឲ្យប៉ះពាល់ដល់ជីវភាពរបស់ប្រជាសហគមន៍បំរើសេវាកម្មទេសចរណ៍ ខណៈដែលភ្ញៀវភ័យខ្លាចនឹងជំងឺខូវីតថ្មី ។

    សម្ដេចបានមានប្រសាសន៍ថា៖ “ខ្ញុំសុំស្នើអំពាវនាវដល់ប្រជាពលរដ្ឋរបស់យើងខិតខំ ព្រោះឆ្នាំកន្លងទៅ យើងមានទេសចរខ្មែរយើង ចេញទៅលេងនៅបរទេសជាង ១លាននាក់ ពេលនេះគួរតែបង្វែរទិសថាបើស្គាល់ស្រុកខ្មែរឱ្យអស់សិន ចាំទៅលេងនៅក្រៅប្រទេស ព្រោះទៅលេងនៅក្រៅប្រទេសគេក៏មិនឱ្យយើងក៏ពិបាក ប៉ុន្តែនិយាយចឹងមិនបានន័យថា យើងរើសអើងគេទេ ប៉ុន្តែប្រសិនបើបង្កើតនៅធូរទេសចរណ៍ក្នុងស្រុក ដូចជាមិនពិបាកប៉ុន្មានទេ ព្រោះថ្ងៃសៅរ៍អាទិត្យចេញអស់ពីក្រុងអាលីង អញ្ចឹងទេយើងដើរកម្សាន្តក្នុងស្រុកស្គាល់អស់។ ហើយសង្ឃឹមថាការតាមសណ្ឋាគារនីមួយៗ ពិសេសក្នុងខេត្តសៀមរាប គឺរដ្ឋបង់ពន្ធជំនួស បានសេចក្តីថារដ្ឋមិនយកពន្ឋទេ ហើយពេលវេលានោះក៏អាចឲ្យប្រជាពលរដ្ឋយើងអាចទៅគេងនៅផ្កាយ៥ ផ្កាយ៤ គ្រាន់ចុះថ្លៃ ៣០ភាគរយឬ៥០ភាគរយទៅ ឱ្យវាថោកបន្តិច យើងនាំគ្នាទៅសាកផ្កាយ៤ ផ្កាយ៣អីមើល ” ៕

    ដោយ៖ សំណាង

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី