
Ferland Mendy បានពន្យល់ថា វត្តមានរបស់លោក Zinedine Zidane នៅឯក្លិប Real Madrid គឺជាកត្តាសម្រេចចិត្តមួយក្នុងការជ្រើសរើសយកការផ្លាស់ទៅកាន់ទឹកដី Santiago Bernabeu កាលពីរដូវក្តៅមុន ។
ដោយរីករាយនឹងរដូវកាលដ៏អស្ចារ្យមួយជាមួយក្លឹប Lyon ខ្សែការពារស្លាបឆ្វេងវ័យក្មេងបារាំង Ferland Mendy មានជម្រើសក្នុងការផ្លាស់ទៅក្លឹប Real Madrid ឬទៅ Barcelona ប៉ុន្តែទីបំផុតកីឡាករវ័យ ២៤ឆ្នាំរូបនេះសម្រេចផ្លាស់ទៅចូលរួមជាមួយក្រុមរបស់លោក Zidane ។ Mendy បាននិយាយនៅមុនថ្ងៃនៃការប្រកួតជើងទី២ EL Clasico កាលពីយប់ម៉ិញនេះ ខ្សែការពារអន្តរជាតិបារាំងរូបនេះបានពន្យល់ពីមូលហេតុដែលខ្លួនសម្រេចផ្លាស់ទៅចូលរួមជាក្រុមនៅរាជធានីអេស្ប៉ាញ ដោយបដិសេធមិនផ្ទេរទៅក្លឹបគូរប្រកួតប្រជែងស្លាប់រស់ Barcelona ។
Mendy បានប្រាប់កម្មវិធីមួយរបស់ទូរទស្សន៍ TF1 ថា៖ “ វាគឺជា Real Madrid ពិតជាធម្មតា ។ លោក Zidane ក៏ជាផ្នែកមួយផងដែរ ។ មិនចាំបាច់បញ្ចុះបញ្ចូលខ្ញុំទេ ។ យើងបាននិយាយអំពីរឿងនេះ ប៉ុន្តែមិនចាំបាច់ធ្វើដូច្នេះទេ ” ៕
ដោយ៖ តារា