
ខ្សែបម្រើរបស់ក្លឹបបីសាចក្រហម Manchester United និង ក្រុមជម្រើសជាតិ បារាំង កីឡាករ Paul Pogba បាននិយាយប្រាប់ Telefoot ថា៖ “វាគួរឱ្យអស់សំណើចណាស់ ខ្ញុំបានធ្វើការផ្ទេរដ៏ធំបំផុតនៅក្នុងពិភពលោក ដើម្បីក្លាយជាកីឡាករដែលត្រូវគេរិះគន់ខ្លាំងបំផុតនៅលើពិភពលោក” ។
ទោះជាយ៉ាងណាក៏ដោយកីឡាករបារាំងរូបនេះបានឲ្យដឹងថារូបគេនិងក្រុមរបស់គេត្រូវតែធ្វើឱ្យបានល្អប្រសើរក្រោយពីទទួលបានជ័យជម្នះ ២-១ លើក្រុម អូស្ត្រាលី ដោយនិយាយថា៖ “ដូចដែលគ្រូបង្វឹកបាននិយាយហើយថា យើងអាចធ្វើបានល្អប្រសើរហើយយើងត្រូវតែធ្វើឱ្យបានល្អប្រសើរ “។
ជម្រើសជាតិបារាំងនឹងត្រូវប៉ះ ក្រុមជាម្រើសជាតិ ប៉េរូ នៅថ្ងៃទី ២១ ខណះ ដាណឺម៉ាក នឹងជួបជាមួយ អូស្ត្រាលី ក្នុងថ្ងៃនោះផងដែរ ។ ទាំងក្រុម មាន់គកបារាំង និង ដាណឺម៉ាក សុទ្ធសឹងមានបីពិន្ទុដូចគ្នានៅក្នុងពូល C ក្រោយពីការទទួលជ័យជម្នះនៅក្នុងថ្ងៃប្រកួតបើកឆាករបស់ពួកគេ ៕
ដោយ៖តារា